Klopp ថា​លោក​អាច​យល់​អារម្មណ៍​របស់ Man City ពី​ការ​កាត់ក្ដី​របស់ VAR

  • 2019-04-21 03:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១១ នាទី ៤​គ្រាប់ អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​រវាង​ Manchester City និង Tottenham ហើយ​កេរដំណែល​មួយ​នៅ​រាត្រី​ថ្ងៃ​ពុធ​នៅ Etihad គឺ​ជា​ភាព​ចម្រូងចម្រាស​ជុំវិញ​គ្រាប់​បាល់​ប៉ះ​ដៃ​របស់ Fernando Llorente ដែល​ VAR ឲ្យ​ចូល និង បដិសេធ​គ្រាប់​ជ័យ​ជម្នះ​របស់​ Raheem Sterling នៅ​នាទី​៩២ ដោយសារ Sergio Aguero offside។

​Jurgen Klopp អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុម Liverpool និយាយ​ថា​លោក​យល់​អារម្មណ៍​របស់​ក្រុម Man City លោក​អាណិត ប៉ុន្តែ​​លោក​ក៏​សរសើរ Spurs។

"វា​មិន​គួរ​ឱ្យ​ជឿ។ ខ្ញុំ​អាច​យល់​អារម្មណ៍​ពួកគេ។ ខ្ញុំ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា​បើ​គ្មាន VAR វា​ច្បាស់​ណាស់​ថា​បាល់​ចូល ប៉ុន្តែ​យើង​នៅ​តែ​​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ។ ស្ថានភាព​នោះ​វា​ពិត​ជា offiside ប៉ុន្តែ​យើង​ពិបាក​ទទួល​យក​វា​ណាស់។ សរសើរ​ចំពោះ​ Tottenham”។

Klopp ក៏​ឆ្លៀត​ព្រមាន​ថា​​កូន​ក្រុម​របស់​លោក​មិន​នឿយហត់​ទេ​ក្នុង​ការ​ប្រកួតប្រជែង​ទាំង​ពាន Champions League និង ពាន​អង់គ្លេស​។ ហង្ស​ក្រហម​នៅ​សល់​៤​ប្រកួត​ទៀត​មុន​បញ្ចប់​រដូវ​កាល ហើយ​ក៏​អស់​ក្រុម​ខ្លាំង​ដែល​ត្រូវ​ជួប​ដែរ ខណៈ Man City នៅ​​ប៉ះ Spurs និង Man Utd ដែល​សុទ្ធ​សឹង​ស្រេក​ឃ្លាន​ជ័យ​ជម្នះ​ដើម្បី​ដណ្តើម Top ៤៕

អាន៖ ឪពុក​ Hudson-Odoi ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ហ្គាណា​របស់​ខ្លួន​បាន​ប្រាក់​ខែ​តែ​១០​ដុល្លារ​

អាន៖ ក្លឹប​​ដ៏​គួរ​ឲ្យ​ស្អប់​បំផុត​នៅ Premier League អ្នកគាំទ្រ​បោះ​ឲ្យ Chelsea, Liverpool និង Man Utd

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម