ចិនធ្លាក់ចុះការផលិតសាច់ជ្រូក ក្រោយផ្ទុះជំងឺផ្ដាសាយជ្រូកអាហ្វ្រិក

  • 2019-04-21 01:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្វ្រិក​ កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​បណ្ដាល​ឲ្យ​ការ​ផលិត​សាច់ជ្រូក​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​ជ្រូក​ជា​ច្រើន​ក្បាល​ងាប់​ជា​បន្ដ​បន្ទាប់។

យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ​ការ​ផលិត​សាច់ជ្រូក​ក្នុង​ប្រទេស​ចិន​មាន​ការ​ធ្លាក់​ចុះ ១០% ដែល​បណ្ដាល​ឲ្យ​មាន​តម្រូវ​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​ដទៃ​ដូច​ជា​សហភាព​អ៊ឺរ៉ុប, ប្រេស៊ីល, កាណាដា និង​អាមេរិក​ជា​ដើម។ ចំណែក​ឯ​អ្នក​ជំនាញ​និយាយថា តម្លៃ​សាច់​ជ្រូក​ក្នុង​ប្រទេស​ចិន​អាច​នឹង​ឡើង​ថ្លៃ​រហូត​ជាង ៧០% នៅ​ឆ្នាំ​ក្រោយ ហើយ​ការ​ផលិត​អាច​នឹង​ស្រោចស្រង់​ឡើង​វិញ​នៅ​ឆ្នាំ ២០២១​ឬយូរ​ជាង​នេះ។

គួរ​ឲ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​អាស៊ី​អាគ្នេយ៍​ ក៏​ដូច​ជា​ផ្នែក​មួយ​ចំនួន​នៃ​អ៊ឺរ៉ុប​​ដែល​បណ្ដាលឲ្យ​ការ​ផលិត​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​ការ​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​ជុំវិញ​ពិភពលោក។​ យ៉ាង​ណា​មិញ ជំងឺ​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យស​ត្វ​ជ្រូក​ងាប់​ប៉ុណ្ណោះ និង​មិនមាន​ផល​ប៉ះពាល់​ណា​មួយ​ដល់​មនុស្ស​បរិភោគ​នោះ​ទេ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន