គិតគូរបរិស្ថាន Starbucks សម្រេច​ដាក់ឱ្យប្រើប្រាស់​កែវ​ឡើង​វិញ​នៅថ្ងៃទិវា​ផែនដី

  • 2019-04-22 03:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ឡើង​វិ​ញ​កាន់តែ​ផុសផុល ស្រប​ជាមួយ​ទិវា​ផែនដី (២២ មេសា​) និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​អតិថិជន​របស់ខ្លួន ឲ្យ​សម្រេចចិត្ត​ដោយ​គិតគូរ​ពី​បរិស្ថាន​កាន់តែ​ច្រើនជាង​មុន ហាង​កាហ្វេ Starbucks នៅ​ប្រទេស​កម្ពុជា បាន​ប្តេជ្ញា​កាត់បន្ថយ​ការ​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ជួយ​ដល់​សហ​គមន៍​។

ជា​រៀងរាល់ថ្ងៃ អតិ​ថិ​ជន​អាចទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ ១៣០០​រៀល (០.៣០ ដុល្លារ​) លើ​ភេសជ្ជៈ​របស់គាត់​ដោយ​ប្រើ​កែវ​ប្រើប្រាស់​ឡើង​វិញបាន (reusable cups) ឬ​ក៏​ដប​ទឹក​ផ្ទាល់ខ្លួន​នៅ​គ្រប់​សាខា Starbucks កម្ពុជា​ទាំងអស់។ លើសពី​នេះ​ទៀត Starbucks ក៏​មាន​ដាក់លក់​ផលិតផល​កែវ​ប្រើប្រាស់​ឡើង​វិញ​ប្រភេទ​ថ្មី សម្រាប់​ភេសជ្ជៈ​ក្តៅ​និង​ត្រជាក់ ក្នុង​តម្លៃ​មួយ​ដ៏​សម​រ​ម្យ ដែល​អតិ​ថិ​ជន​អាចរក​ទិញ​បាន ចាប់ពី​ថ្ងៃទី ១០ ខែ​មេសា តទៅ ។

ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​ប្រើប្រាស់​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព Starbucks ក៏​បាន​ចែកជូន​កែវ​ប្រើប្រាស់​ឡើង​វិញ​បាននោះ​ចំ​នួន​ជាង ២០០ ឈុត​ទៅកាន់​ដៃគូ​ឆុង​កាហ្វេ​ទាំងអស់​របស់ខ្លួន​ផងដែរ​។ កែវ​ប្រើប្រាស់​ឡើង​វិញ​បាននេះ មាន​រូបរាង​ស្ទើរតែ​ដូច​កែវ​ក្រដាស​ពណ៌​ស Starbucks ហើយ​កែវ​នេះ ធ្វើ​ពី​ប៉ូ​លី​ប្រូ​ភី​ឡែន ដែល​សារធាតុ​ប្លា​ស្ទិក​ពិសេស​ម្យ៉ាង ដែល​អាច​យកមក​កែច្នៃ​ប្រើប្រាស់​ឡើង​វិញបាន​។ កែវ​នេះ ត្រូវបាន​រចនា​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​ឲ្យ​វា​មានរាង​សក្តិសម​ជាង​ក្រដាស ហើយ​ស្តើង​ជាង​ដប​ដាក់​ទឹក​ធម្មតា (tumbler)​។​

លោក ប៉ោ លីម ប្រធាន​គ្រប់​គ្រង​ទូទៅ នៃ Starbucks កម្ពុជា ថ្លែងថា​៖ "យើង​ឃើញថា សាធារណ​ជន មាន​ការ​យល់ដឹង និង​ព្រួយបារម្ភ​ច្រើន អំពី​បញ្ហា​កាក​សំ​ណល់​ប្លា​ស្ទិ​ក នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ យើង​មាន​ភាព​រីករាយ​ក្នុង​ការផ្តល់​ជ​ម្រើ​សការប្រើប្រាស់​ឡើង​វិ​ញ នៅតាម​ហាង Starbucks ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដោយ​ធានា​ផ្តល់​ឲ្យ​អតិថិជន​នូ​វ​បទពិសោធន៍​ល្អ នៃ​ទ​ម្លាប់​ញ៉ាំ​កាហ្វេ​របស់​អតិ​ថិ​ជន​ដដែល​ ក៏ដូចជាជំរុញ​ឲ្យ​អតិ​ថិ​ជន​របស់​យើង ជ្រើសរើស​អ្វី​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ តាម​ដែល​អាច​ធ្វើទៅបាន"។

ទ​ន្ទឹ​ម​គ្នា​នេះ​ដែរ លោក​បន្ថែម​ទៀតថា​៖ "ដើម្បី​ចូលរួម​អបអរ​ទិវា​ផែនដី ថ្ងៃ ២២ មេសា​នេះ Starbucks នឹង​មាន​ការ​ប​ញ្ចុះ​តម្លៃ​ទ្វេដង គឺ​ដល់​ទៅ ២៥០០ រៀល (០.៦០ ដុល្លារ​) ជូន អតិ​ថិ​ជន​ដែលទិញ​ភេសជ្ជៈ​ភ្ជាប់​ជាមួយ​កែវ​ ឬដប​ប្រើប្រាស់​វិ​ញ​បាន"។

លើសពី​នេះ​ទៀត ក្នុង​ថ្ងៃទី ៣០ ខែ មេសា​នេះ Starbucks ដោយ​មាន​កិច្ចសហការ​ជាមួយ​អង្គការ មូល​និធិ​អាស៊ី (The Asia Foundation Cambodia) ដែល​ជា​អង្គការ​អន្តរជាតិ​មួយ ផ្តោត​សំខាន់លើ​ការលើកកម្ព​ស់​សកម្មភាព​​ស្ត្រី​និង​យុវ​ជន រួម​ចំណែក​សកម្មភាព​ស​ង្គ​ម​និង​បរិស្ថាន តាម​រយៈ​គ​ម្រោង​ទំនួ​ល​ខុសត្រូវ​ផ្សេងៗ​ដូចជា​ការ​ប្រើប្រាស់​ឡើង​វិញ អ​នា​ម័​យ និង​ការដាំ​ដើមឈើ​ជាដើម​។​

នៅ​ទូទាំង​ពិ​ភព​លោក កែវ​ក្រដាស និង​ប្លាស្ទិក ប្រមាណ ៦០០ ពាន់​លាន ត្រូវបាន​ចែកចាយ​ជា​រៀងរាល់ឆ្នាំ​។ បើ​ទោះបី​កែវ Starbucks មានតែ ១ ភាគ​រយ​ប៉ុណ្ណោះ​នៃចំ​នួន​នេះ ក៏ដោយ ក៏ Starbucks ប្តេជ្ញា​ជួយ​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​និ​រ​ន្តរ​ភាព ដើម្បី​កាត់បន្ថយ​កាក​សំណល់​ប្លា​ស្ទិ​ក​។ បើ​គិត​តាំងពី​ឆ្នាំ ២០១៤ Starbucks បាន​ចែកចាយ​កែវ​ប្រើប្រាស់​ឡើង​វិញ​បណ្តាប្រទេស​ធំៗ​ដូចជា អា​មេ​រិក កាណាដា និង​អង់គ្លេស ដែល​គិត​សរុប​មាន​ចំនួន​លើសពី ២៥ លាន​កែវ​រួចមកហើយ ។

ទិវា​ផែនដី ក៏​ជា​ពេលវេលា​មួយ ក្នុង​ការ​រំលឹក​ឡើងវិ​ញ​នូ​វ​ការ​បេ្ត​ជ្ញា​រយៈពេល​វែង​របស់​ក្រុមហ៊ុន Starbucks ដើម្បី​ផ្តោតទៅលើ​និរន្តរភាព​។ កាលពី​ឆ្នាំមុន Starbucks បាន​វិនិយោ​គទឹកប្រាក់ ១០ លាន​ដុល្លារ ដើម្បី​ផលិត​កែវ​ភេសជ្ជៈ​ដែល​អាច​កែច្នៃ​ឡើង​វិញ និង​អាច​រលាយ​បាន ដោយ​សហការ​ជាមួយ Closed Loop Partners តាម​រយៈ NextGen Cup Challenge បូករួម​នឹង​ការ​ប្រកាស​នូ​វ​គ​ម្រោង​បច្ចេកវិជ្ជា​សាកល្បង​ប្រើប្រាស់​កែវ​នេះ នៅលើ​ទីផ្សារ​ទូទាំង​ពិ​ភព​លោក សម្រាប់​រយៈ​ប៉ុន្មាន​ឆ្នាំ​ត​ទៅមុខ​ទៀត​។ បើ​យោងតាម​គោលការណ៍​ដែល​បាន​ប្រកាស កាលពី​ខែ កក្កដា កន្លង​ទៅ ក្រុមហ៊ុន ក៏​កំពុង​ធ្វើការ​ដើម្បី​លុប​បំ​បាត់​ទុយោ​ជ័រ ពី​ហាង​ជាង ៣​ម៉ឺន​សាខា ទូទាំង​ពិ​ភព​លោក ត្រឹម​ឆ្នាំ ២០២០ ដោយ​អាច​ឈប់​ប្រើ​ទុយោ​ជ័រ​ចំនួន​ជាង ១ ពាន់​លាន​ទុយយោ​៕

អត្ថបទ៖ ថា ម៉ាលីដា