មិន​ចង់​ចាំ​យូរ ឬ​ខក​ជើង​ឡាន​ក្រុង ប្រើ​កម្មវិធី​នេះ​ដឹង​តែ​ត្រូវ​ចិត្ត

  • 2019-04-22 04:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​បន្ត​ពង្រីក​​ខ្សែ​រត់​ជា​បន្ត​បន្ទាប់ ដែល​ជា​សញ្ញា​បង្ហាញ​ថា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជា​ពលរដ្ឋ។ ដើម្បី​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​នេះ​ដែរ កម្មវិធី​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​។

City Bus Official គឺ​ជា​កម្មវិធី​មួយ​ ដែល​មាន​ចំណុច​ពិសេស​ជា​ច្រើន ៖

  • វា​​អាច​បង្ហាញ​អំពី​ទីតាំង​ជាក់​ស្ដែង​របស់​រថយន្ត​ក្រុង​នីមួយៗ ដែល​រត់​លើ​ដង​ផ្លូវ​​
  • ​​​​ផែនទី​​មាន​ភាព​ច្បាស់​លាស់​ ងាយ​ស្រួល​រក​មើល​ទីតាំង

  • អាច​ឆែក​មើល​រថយន្ត​ក្រុង តាម​ខ្សែ​នីមួយៗ ឬ​ បង្ហាញ​ម្ដង​ទាំង​អស់

  • ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ជា​ទៀងទាត់​ដើម្បី​ដោះ​ស្រាយ​បញ្ហា និង​ដើម្បី​កែ​សម្រួល​ខ្សែ​រត់​ដែល​បន្ថែម និង​ផ្លាស់​ប្ដូរ​ថ្មី​ផង​ដែរ

  • កម្មវិធីនេះក៏អាចប្រើសម្រាប់​ហៅសេវាកម្មតាក់ស៊ីភូមិ ទិញសំបុត្ររថយន្តក្រុង និង​ទិញទំនិញបានផងដែរ

ដើម្បី​ប្រើ​ប្រាស់​កម្មវិធី​នេះ ចូល​ទៅ​ទាញ​យក​តាម​រយៈ​ Play Store សម្រាប់​ Android និង​លើ App Store សម្រាប់​​ឧបករណ៍​ iOS ដោយវាយពាក្យថា "City Bus Official"។ ពេល​ដំឡើង​រួច​​​ត្រូវ​ធ្វើ​ការ​ "Allow” ឲ្យ​កម្មវិធី​​នេះ​ចាប់​យក​ទីតាំង​របស់​អ្នក​​ ដើម្បី​អាច​ដៅ​ទីតាំង​លើ​ផែនទី​បាន​ច្បាស់​លាស់​ និង​ត្រឹម​ត្រូវ៕​​​

អត្ថបទ៖ សុខហេង