​មូលនិធិ​ព្រីនស៍ បាន​ផ្ដល់​អគារ​សិក្សា​ថ្មី​ដល់​អនុវិទ្យាល័យ​ ហ៊ុនសែន​ ប្រាសាទ​ គិត​ជា​ទឹក​ប្រាក់ ជាង​១សែន​ដុល្លារ

  • 2019-04-22 08:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​សិក្សា​របស់​អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ ក្នុង​ខេត្ត​កណ្តាល ដែល​ជា​អំណោយ​ឧបត្ថម្ភ​របស់​អង្គការ​មូល​និធិ​ព្រីនស៍ រៀល អ៊ីស្ទេត បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ កាល​ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩  ។ អគារសិក្សា​ថ្មី​នេះ ចំណាយ​អស់ប្រាក់​ជាង ១សែន​ដុល្លារ​អាមេរិក។

ឯក​ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ឈាវ គួរស៊ីញ ប្រធាន​​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និង​ប្រធាន​អង្គការ​មូល​និធិ​ព្រីនស៍ រៀល អ៊ីស្ទេត  រួម​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ជាច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សានេះ។

ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត

លោក ឈាវ គួរស៊ីញ ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និង​ប្រធាន​អង្គការ​មូល​និធីព្រីនស៍ រៀល អ៊ីស្ទេត បាន​ឡើង​ថ្លែង​សន្ទរកថា និង​បាន​បញ្ជាក់ថា ការអប់រំ​ជាមូលដ្ឋាន​គ្រឹះ​ នៃ​ភាព​ចម្រុងចម្រើន​របស់​ប្រជាសាស្ត្រ​និមួយៗ។

ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​ នៃ​អង្គការ​មូល​និធី​សប្បុរសធម៌​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប យើង​តែងតែ​យក​ចិត្ត​ទុក​លើ​ការ​អភិវឌ្ឍន៍​កិច្ចការ​អប់រំ និង​វប្បធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បច្ចុប្បន្ន​យើង​បាន​ធ្វើ​ការ​បរិច្ចាក​ក្នុង​ទឹក​ប្រាក់​សរុប ២ លាន​ដុល្លារ​អាមេរិក សម្រាប់​ជា​អំណោយ​ការ​សាងសង់​អគារ​សិក្សា  អគារ​ស្នាក់​នៅ​របស់​លោកគ្រូ-អ្នកគ្រូ  និង​សាលប្រជុំ​ក្នុង​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា។ ការ​សាងសង់​អគារ​សិក្សា​ថ្មី​នេះ នឹង​ជួយ​កែ​សម្រួល​បរិស្ថាន​សិក្សា​របស់​អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ។ លោក ឈាវ គួរស៊ីញ មានប្រសាសន៍។

"យើង​សង្ឃឹម​ថា​ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្សានុសិស្ស និង​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​គ្នា អនុវិទ្យាល័យ​ហ៊ុនសែន ប្រាសាទ នឹង​រីក​ចម្រើន​ឥតឈប់ឈរ។ យើង​ក៏​សង្ឃឹម​យ៉ាង​ម៉ុតម៉ាំ​ផងដែរ​ថា សិស្សានុសិស្ស​ទាំង​អស់​នឹង​ខិតខំ​ប្រឹងប្រែង​សម្រេច​សុបិន​របស់​ខ្លួន និង​ក្លាយខ្លួន​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ"។ នេះ​ជា​ការ​លើកឡើង​របស់​ លោក ឈាវ គួរស៊ីញ។

លោក ឈាវ គួរស៊ីញ ប្រធាន​ប្រតិបត្តិ​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និង​ប្រធាន​អង្គការ​មូលនិធិព្រីនស៍ រៀល អ៊ីស្ទេត
ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ក្រោម​សំលេង​ទះដៃ​យ៉ាង​គគ្រឹកគ្រេង ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ និង​លើក​សរសើរ​យ៉ាង​ខ្ពស់​ដល់​អង្គការ​មូល​និធិ​ព្រីនស៍ រៀល អ៊ីស្ទេត ចំពោះ​ការ​បរិច្ចាគ​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ចំពោះ​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​កិច្ចការ​សប្បុរស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា   ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​កិច្ចការ​សប្បុរស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។ លោក​ក៏​សង្ឃឹម​ផងដែរ​ថា នឹង​មាន​សហគ្រាស​កាន់តែ​ច្រើន​ឡើង​អាច​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សប្បុរស ដើម្បី​ផ្ដល់​ក្ដី​ស្រឡាញ់​រួមគ្នា។​

លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត ធ្វើការកាត់ខ្សែបូបើកសម្ពោធអគារសិក្សាអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ
ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្វើការកាត់ខ្សែបូបើកសម្ពោធអគារសិក្សាអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ

អគារ​សិក្សា​ចាស់​នៃ​អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ មាន​ភាព​ចាស់​ទ្រុឌ​ទ្រោម និង​មិន​អាច​ប្រើប្រាស់​បាន។ អង្គការ​មូលនិធិ​សប្បុរសធម៌​​ព្រីនស៍ រៀល អ៊ីស្ទេត បាន​ផ្តល់​អំណោយ​ជា​ថវិកា​សរុប​ចំនួន ១១ ៥០០០ ដុល្លារ​អាមេរិក​សម្រាប់​ការ​កសាង​អគារ​សិក្សា​ថ្មី​ទាំង​ស្រុង​មួយ ដែល​ស្មើ​នឹង​បន្ទប់​សិក្សា​ចំនួន ៦  បន្ទប់​ទឹក​ចំនួន ៣ ព្រមទាំង​សម្ភារៈ​សិក្សា​ផ្សេងៗ​ទៀត​ដូចជា តុ​កៅអី​សម្រាប់​សិក្សា​ជាដើម។  បន្ទាប់ពី​បញ្ចប់​ការ​សាងសង់​រួច  អគារ​សិក្សា​ថ្មី នៃ​អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ នឹង​ទទួល​បាន​ការ​កែ​លម្អ​យ៉ាង​ច្រើន​លើ​សម្ភារៈ​ បរិក្ខារ​សិក្សា ក៏​ដូចជា​លើក​កម្ពស់​លក្ខខណ្ឌ​សិក្សា​ផង​ដែរ  ដែល​ផ្ដល់​ជូន​លោក​គ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នូវ​ទីធ្លា​សិក្សា​ប្រកប​ដោយ​បរិយាកាស​រីករាយ និង​ផ្ដល់​ជា​វេទិកា​ថ្មី​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​របស់​វិទ្យាល័យ​ ហ៊ុនសែន ប្រាសាទ។

ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អមដំណើរដោយលោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៊ីស្ទេត ធ្វើទស្សនកិច្ចអគារសិក្សាថ្មី
រូបអគារសិក្សាថ្មីនៃវិទ្យាល័យ ហ៊ុនសែន ប្រាសាទ
រូបបន្ទប់សិក្សា នៃអគារសិក្សាថ្មី និង សកម្មភាព​នៅ​ក្នុងបន្ទប់ថ្មី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា