នេះតម្លៃខោអាវ មួយតួខ្លួនរបស់អ្នកជិះម៉ូតូធំ តាំងពីជើងដល់ក្បាល
- 2019-04-23 00:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃខោអាវ មួយតួខ្លួនរបស់អ្នកជិះម៉ូតូធំ តាំងពីជើងដល់ក្បាល
ចន្លោះមិនឃើញ
ជាក់ស្ដែង ម៉ូតសំលៀកបំពាក់កាន់តែវិវត្តិពីមួយថ្ងៃ ទៅមួយថ្ងៃ មិនថាទាំងខោអាវសម្រាប់ពាក់ប្រចាំថ្ងៃជារចនាបទផ្ទាល់ខ្លួន ឬក៏ជាខោអាវសម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃឡើយ ពោលគឺមានសំលៀកបំពាក់ម៉ាកខ្លះ មានតម្លៃរហូតដល់រាប់ពាន់ដុល្លារឯណោះ ព្រោះវាអាស្រ័យទៅលើស្នាដៃអ្នករចនា វត្ថុធាតុដើមសម្រាប់ផលិត និងជាពិសេសគឺស្លាកយីហោក្រុមហ៊ុនតែម្ដង ដែលប្រជាជនខ្មែរនិយមហៅថា Brand Brand នោះឯង។
និយាយពីសំលៀកបំពាក់សម្រាប់កីឡាករប្រណាំងម៉ូតូធំ (Sportbike) វិញ ក៏មិនខុសពីម៉ូតខោអាវទូទៅប៉ុន្មានដែរ គឺជានិច្ចកាលមានចេញជាម៉ូតថ្មីៗ ផលិតដោយប្រើបច្ចេកវិទ្យាខ្ពស់ និងវត្ថុធាតុល្អ សម្រាប់ការពារ អាយុជីវិតកីឡាករ និងផ្ដល់បទពិសោធន៍ល្អបំផុត នៅពេលប្រណាំង។ បើនិយាយពីតម្លៃវិញ សំលៀកបំពាក់សម្រាប់កីឡាករប្រណាំងម៉ូតូ តម្លៃមិនថោកឡើយ មានខ្លះអាចលោតឡើងដល់តម្លៃរាប់ពាន់ដុល្លារឯណោះ។
ខាងក្រោមនេះ ជាតម្លៃសម្លៀកបំពាក់ និងគ្រឿងការពារសម្រាប់អ្នកប្រណាំងម៉ូតូធំ មានពីតម្លៃទាបបំផុត ដល់ថ្លៃបំផុតលើគេហទំព័រ RevZilla៖
១. មួកការពារ
តម្លៃទាបបំផុត៖ Z1R Strike Ops តម្លៃ ៦០,៩៥ ដុលា្លរ
តម្លៃខ្ពស់បំផុត៖ AGV Pista GP R Carbon តម្លៃ ១៥៩៩,៩៥ ដុលា្លរ
២. អាវក្រៅ
តម្លៃទាបបំផុត៖ Oxford Spartan Mesh តម្លៃ ៧៩,៩៥ ដុលា្លរ
តម្លៃខ្ពស់បំផុត៖ Dainese Misano D-Air Perforated តម្លៃ ១៣៩៩,៩៦ ដុលា្លរ
៣. ស្បែកជើង
តម្លៃទាបបំផុត៖ TCX X-Street តម្លៃ ៥៦ ដុលា្លរ
តម្លៃខ្ពស់បំផុត៖ TCX RT-Race Pro Air តម្លៃ ៤៩៩,៩៩ ដុលា្លរ
៤. ស្រោមដៃ
តម្លៃទាបបំផុត៖ Oxford Ward Dry តម្លៃ ១៥,៩៥ ដុលា្លរ
តម្លៃខ្ពស់បំផុត៖ Dainese Full Metal 6 VR46 Replica តម្លៃ ៤៥៩,៩៥ ដុលា្លរ
៥. ខោ
តម្លៃទាបបំផុត៖ AGV Sport Excursion Riding Cargo តម្លៃ ៧០,៨៥ ដុលា្លរ
តម្លៃខ្ពស់បំផុត៖ Rukka Merlin Leather តម្លៃ ៧៧៩,៤០ ដុលា្លរ
៦. ឈុតប្រណាំង
តម្លៃទាបបំផុត៖ Dainese D-Core Aero តម្លៃ ១២៩,៩៥ ដុលា្លរ
តម្លៃខ្ពស់បំផុត៖ Dainese D-Air Misano Perforated តម្លៃ ២០៧៩,៩៦ ដុលា្លរ
ចុចអាន៖