ស្ដែងៗ! រញ្ជួយដីកម្រិតខ្លាំងនៅហ្វីលីពីន ធ្វើឲ្យធ្លាយទឺកក្នុងអាងលើអគារធ្លាក់ចុះមកក្រោម (មានវីដេអូ)

  • 2019-04-23 01:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,១​វ៉ិចទ័រ បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង Bodega នៃ​កោះ Luzon ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ចន្ទទី ២២​ខែ​មេសា​នេះ។

យោង​តាម​អភិបាល​ខេត្ត Pampanga ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៨​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នេះ ហើយ​ធ្វើ​ឲ្យ​មាន​រំញ័រ​ដល់​រដ្ឋធានី​ម៉ានីឡា​ផង​ដែរ។ ចំណែក​ឯ​ប្រភព​ក្នុង​តំបន់​ឲ្យ​ដឹង​ដែរ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៧​នាក់​ផ្សេង​ទៀត បាន​​រង​របួស​នៅ​ពេល​ដែល​ពិដាន​បាក់​ធ្លាក់​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Ninoy Aquino។ ជាមួយ​គ្នា​ដែរ នាយកដ្ឋាន​ដឹក​ជញ្ជូន​ហ្វីលីពីន បាន​ប្រកាស​ឲ្យ​ផ្អាក​ដំណើរ​ការ​ហោះ​ហើរ​ទាំង​អស់​ក្នុង​ពេល ២៤​ម៉ោង និង​ផ្ដល់​សំណង​សម​ស្រប​សម្រាប់​អ្នក​ដំណើរ។

ដោយ​ឡែក យោង​តាម​វីដេអូ​មួយ​ខ្សែ​ដែល​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក បាន​បង្ហាញ​ពី​ទិដ្ឋភាព​ទឹក​ធ្លាក់​ពី​អាង​លើ​អគារ​កម្ពស់​ខ្ពស់​មក​លើ​ផ្លូវ​ក្នុង​ទីក្រុង ខណៈ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​វាយ​ប្រហារ។ យ៉ាង​ណា​មិញ ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​អ្នក​បាត់​បង់​ជីវិត ឬ​រង​របួស​នោះ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន