មកមើល វីដេអូពេលប៉ូលិសកំពុងដោះគ្រាប់បែក ស្រាប់តែផ្ទុះឡានស្ដែងៗនៅស្រីលង្ការ (មានវីដេអូ)

  • 2019-04-23 02:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយ​ឡាន​ដឹក​ទំនិញ​ពណ៌​ស​មួយ​គ្រឿង​ផ្ទុះ​ឡើង ខណៈ​ពេល​ដែល​ប៉ូលិស​ស្រីលង្ការ​ព្យាយាម​ដោះ​គ្រាប់​បែក​នៅ​ក្នុង​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២២​ខែ​មេសា​នេះ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​រកឃើញ​គ្រាប់​បែក​ចំនួន ៣​នៅ​ក្នុង​ឡាន​ក្រោយ​ពេល​ដែល​ពលរដ្ឋ​រាយការណ៍​ថា​ឃើញ​រថយន្ដ​នេះ​ចត​ចោល​គួរ​ឲ្យ​សង្ស័យ​នៅ​ជិត​ទីសក្ការបូជា St Anthony ដែល​ជា​គោលដៅ​វាយ​ប្រហារ​មួយ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក។ កង​កម្លាំង​ពិសេស​របស់​ស្រី​លង្ការ បាន​ព្យាយាម​ដោះ​គ្រាប់​បែក​ទាំង​បី​នោះ ប៉ុន្តែ​ក្រោយ​មក​ក៏​សម្រេច​ចិត្ត​បំផ្ទុះ​ចោល​តែ​ម្ដង​ដែល​បណ្ដាល​ឲ្យ​ប្រជាជន​រត់​គេច​ទាំង​ភាព​ភ័យ​ខ្លាច។ យ៉ាង​ណា​មិញ ការ​បំផ្ទុះ​គ្រាប់​បែក​នេះ មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ប៉ុន្តែ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​អាច​នឹង​មាន​គ្រាប់​បែក​បង្កប់​នៅ​កន្លែង​ជា​ច្រើន​ទៀត​ទូទាំង​ប្រទេស​ដែល​ប៉ូលិស​មិន​ទាន់​រក​ឃើញ។

គួរឲ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​ដឹក​ទំនិញ​ពណ៌​ស​នេះ កើត​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​​បំផ្ទុះ​គ្រាប់បែក​នៅវិហារ​កាតូលិក​ចំនួន៣ និង​សណ្ឋាគារ​ធំៗ៣​កន្លែង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ២៩០​នាក់​ស្លាប់ និង​ជាង ៥០០​នាក់​ផ្សេង​ទៀត​រង​របួស៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន