អ្នក​ណា​មិន​ស្គាល់​ ឌឹម​ សារិទ្ធ​ ឥលូវ​ទើប​ផ្ដួល​សិស្ស​ ឡុង​ សាលវ័ន្ត​ ឲ្យ​សន្លប់​សប្ដាហ៍​មុន​ទៀតហើយ

  • 2019-04-23 03:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​កណ្ដាប់​ដៃ​ ឌឹម​ សារិទ្ធ​ អ្នក​ណា​មិន​ល្បី​ដៃ​ធ្ងន់​ ឈ្នះ​ជាង​៣០​ប្រកួត​ជាប់​គ្នា​ ឥលូវ​ទើប​ផ្ដួល​កូន​សិស្ស​ ឡុង​ សាលវ័ន្ត​ កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​នេះ​នៅ​សង្វៀន​ TV5។​

កីឡាករ​ ឌឹម​ សារិទ្ធ​

ឌឹម​ សារិទ្ធ​ ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​អ្នក​និយម​គុន​ខ្មែរ​ទទួល​ស្គាល់​ថា​ល្អ​កណ្ដាប់ដៃ​ មាន​ដៃគូ​ច្រើន​នាក់​មក​ហើយ​ដែល​សន្លប់​ក្រោម​ថ្វីដៃ​កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ។​ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​ សារិទ្ធ​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ដែល​ផ្ដួល​ យ៉ន​ ពិសី​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​នេះ​គឺ​ជក់ចិត្ត​មែនទែន​រវាង​អ្នក​ទាំង​ពីរ។​

កីឡាករ​ ឌឹម​ សារិទ្ធ​ ក្រហម

សិស្ស​គុន​របស់​ ធន់​ សុភា​ ខាង​លើ​នេះ​ មិន​សូវ​ស្ទាបស្ទង់​យូរ​ហើយ​ ចូល​វ៉ៃ​តាំង​តែ​ពី​ទឹក​ទី១​មក​ម្ល៉េះ​ បើ​ទោះ​ជា​បាន​ផល​ខ្លះ​ និង​ត្រូវ​ដៃគូ​ចាប់​វ៉ៃ​ជង្គង់​ និង​តបត​យ៉ាង​ណា​ក៏​មិន​បង្អាក់​ចិត្ត​ចូល​វ៉ៃ​នោះ​ដែរ។​ អ្នក​គុន​ខ្មែរ​ខាង​លើ​នេះ​ គឺ​ធន់​និង​ស្នៀត​ប្រយុទ្ធ​របស់​ដៃគូ​ ទោះ​ត្រូវ​ច្រើន​ មិន​ថា​កណ្ដាប់ដៃ​ កែង​ ជង្គង់​ ការ​ទាត់​នោះ​ឡើយ​ ប៉ុន្តែ​នៅ​តែ​មិន​ស្រុត​ ហើយ​រក្សា​កម្លាំង​នៅ​ដដែល​ទៀត​ផង។​ ការ​ប្រកួត​ឈាន​ដល់​ទឹក​ទី៣​ ឪពុក​របស់​ ឌឹម​ សារម្យ​ រូប​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ ដោយ​ប្រើ​ទម្ងន់​កណ្ដាប់ដៃ​របស់​គេ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី៣​តែ​ម្ដង។​

ឌឹម​ សារិទ្ធ ពេលផ្ដួលដៃគូ

រំលឹក​ដែរ​ថា​ កីឡាករ​ ឌឹម​ សារិទ្ធ​ ជា​កូន​សិស្ស​របស់​លោក​ ធន់​ សុភា​ មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ជា​ឪពុក​បង្កើត​របស់​ ឌឹម​ សារម្យ​ ផង​ដែរ។​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​ យ៉ន​ ពិសី​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​នៃ​កម្មវិធី​ប្រដាល់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២០​ មេសា​ ២០១៩​ កន្លង​ទៅ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​