Samsung នឹង​ជា​ដៃ​ជា​ជើង​ជួយ Apple រឿង​មួយ លើ​ការ​ផលិត iPhone ឆ្នាំ 2020

  • 2019-04-23 06:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់ Qualcomm យោង​តាម​របាយការណ៍​ពី​អ្នក​វិភាគ​បាន​ព្យាករណ៍​ថា​គូ​ប្រជែង Samsung ក៏​នឹង​ក្លាយ​ជា​អ្នក​ចូលរួម​ចំណែក​ជួយ​ផ្គត់ផ្គង់​បន្ទះ​ Modem ប្រព័ន្ធ 5G សម្រាប់ Apple ក្នុង​ការ​បំពាក់​លើ iPhone សេរ៊ី​ឆ្នាំ ២០២០។

ថ្មីៗ​នេះ​រវាង Qualcomm និង Apple ដែល​ទើប​តែ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​ឈីប សម្រាប់​ការ​យល់​ឃើញ​របស់​លោក Ming-Chi Kuo ក៏​បង្ហើប​ថា​ក្រៅ​ពី Qualcomm ក្រមហ៊ុន​យក្ស​អាមេរិក​ក៏​ត្រូវ​ការ​ Samsung មួយ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​បង្គ្រប់​លើ​ចង្វាក់​ផលិតកម្ម​ឈីប Modem 5G ឆ្លើយតប​នឹង​ការ​ដែល​ដៃ​គូ​ចាស់ Intel ពុំ​មាន​ការ​ប្រកាស​ពី​គម្រោង​អភិវឌ្ឍ​ឈីប 5G ប្រើប្រាស់​ក្នុង​ស្មាតហ្វូន​នៅ​ឡើយ។

លោក​ Kuo ក៏​បន្ថែម​ទៀត​ថា​បច្ចេកវិទ្យា 5G នឹង​ជំរុញ​ឲ្យ​ការ​លក់ iPhone កើនដល់​ខ្ទង់ ១៩៥ ទៅ ២០០ លាន​គ្រឿង ដោយ​ម៉ូឌែល​ប្រើ 5G នេះ​សោត​នឹង​អាច​លក់​ដាច់​ចន្លោះ​ពី ៧០ ទៅ ៧៥ លាន​គ្រឿង​នា​ពាក់​ឆមាស​ទី​ពីរ​ឆ្នាំ ២០២០៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី