មក​ដឹង​ពី​កំណត់ត្រាសីតុណ្ហភាព​ក្ដៅ​បំផុតនៅ​បណ្ដា​ប្រទេសជាសមាជិក​អាស៊ាន​

  • 2019-04-23 04:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជា​សមាជិក​អាស៊ាន​ចំនួន​ប្រាំពីរ​ធ្លាប់​មានកំណត់​ត្រា​សីតុណ្ហភាព​ក្ដៅ​បំផុត​របស់​ខ្លួន​រហូត​ដល់​ជាង​៤០​អង្សាសេ​ ខណៈ​បី​ប្រ​ទេស​ផ្សេង​ទៀត​នៅ​រង្វង់ជាង​៣០​អង្សាសេ។

គេហទំព័រ​LIVING ASEAN បាន​ចុះ​ផ្សាយ​​ពីកំណត់​ត្រានេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែល​អាច​រក​បាន​នៅ​ពេលនេះ។

គេហទំព័រ​ខាង​លើ​បាន​សរសេរថាប្រ​ទេស​មីយ៉ាន់​ម៉ា​មាន​សីតុណ្ហភាព​ក្ដៅបំផុត​ដល់​៤៧,២អង្សាសេ​នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១០ នៅ​តំបន់​Myinmu។

សម្រាប់​ប្រ​ទេស​ថៃវិញ​មាន​សីតុណ្ហភាព​ក្ដៅ​បំផុត​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ក្នុង​កម្រិត​៤៤,៦​អង្សាសេ ខណៈ​កំណត់ត្រា​ខ្ពស់​បំផុត​លើ​មុនគឺ​នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៦០ ក្នុងកម្រិត​៤៤,៥​អង្សាសេនៅ​តំបន់​Uttaradit ​។

ប្រទេស​វៀតណាម មាន​កំណត់ត្រា​សីតុណ្ហភាព​ក្ដៅ​បំផុត៤២,៧ អង្សាសេ​នៅ​ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៥ នៅ​តំបន់ Con Cuong។

នៅ​កម្ពុជា​វិញកំណត់ត្រា​ថ្មីនេះ​គឺ សីតុណ្ហភាព​ខ្ពស់​បំផុត​៤២,៦​អង្សាសេ​​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០១៥ នៅខេត្ត​ព្រះ​វិហារ។

ដោយឡែក​ប្រទេសហ្វីលីពីន នៅ​កោះមីន​ដាណាវ វិញ​សីតុណ្ហភាព​ក្នុងកំណត់ត្រាគឺ៣៩,៤ អង្សាសេ​ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៦។ កន្លង​មក​ក៏មានរហូត​ដល់​៤២,២ អង្សាសេ​នៅ​ខែ​មេសា ឆ្នាំ​១៩១២ និង​ខែឧសភា ឆ្នាំ១៩៦៩។

សម្រាប់​ប្រទេស​ឡាវ​វិញកំណត់​ត្រា​សី​តុណ្ហភាព​ក្ដៅ​បំផុត​គឺ៤២អង្សាសេ​នៅ​តំបន់ Thakhek​នៅថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៥ ស្មើទៅ​នឹង​កំណត់​ត្រា​កាលពី​ខែមីនា ឆ្នាំ​១៩៣៣​ដែរ។

ប្រទេស​ម៉ាឡេស៊ីវិញ​កំណត់ត្រា​ក្ដៅបំផុត​គឺ៤០,១ អង្សាសេ​នៅ​តំបន់​ Chuping នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៨។

ចំណែក​ប្រទេស​ឥណ្ឌូនេស៊ីវិញ ក្ដៅបំផុត​ក្នុងកំណត់ត្រាគឺ​៣៨,៨​អង្សាសេនៅទីក្រុង​​Makassar ​ក្នង​ឆ្នាំ២០១២។

ប្រ​ទេស​សិង្ហសបុរីវិញ​ក្ដៅបំផុត​នៅកម្រិត​៣៧អង្សាសេ​នៅ​ថ្ងៃទៅ១៧ ខែមេសា ឆ្នាំ១៩៨៣។

ចុងក្រោយគឺ​​ប្រទេស​ប្រុយណេ មាន​សីតុណ្ហភាព​ក្ដៅ​បំផុត​ក្នុង​កំណត់​ត្រាគឺ​៣៥​អង្សាសេ​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥។ នេះ​បើ​យោងតាម​ការផ្សាយ​របស់គេហទំព័រ​ខាង​លើ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី