ពលរដ្ឋថៃសម្ដែងការខឹងសម្បារ ក្រោយខ្យល់ព្យុះធ្វើឲ្យដាច់ភ្លើងមួយយប់នៅបាងកក

  • 2019-04-23 06:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ប្រជាជន​ថៃ​ភាគ​ច្រើន​ក្នុង​ទីក្រុង​បាងកក បាន​ប្រឈម​មុខ​នឹង​ភាព​ក្ដៅ​ស្អុះ​ស្អាប់​ខ្លាំង​កាល​ពី​យប់​មិញ​ក្រោយ​ពេល​ដែល​ខ្យល់​ព្យុះ​មួយ​ធ្វើ​ឲ្យ​ដាច់​ភ្លើង​នៅ​តំបន់​ជា​ច្រើន។

យោង​តាម Morning News ឲ្យ​ដឹង​ថា​ប្រជាជន​ថៃ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​បញ្ចេញ​ការ​ខឹង​សម្បារ​របស់​ខ្លួន​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង Twitter ពាក់ព័ន្ធ​រឿង​​ភ្លៀង​ធ្លាក់ ក៏​ដូចជា​ការ​ដាច់​ភ្លើង​កាល​ពី​យប់​មិញ។ គណនី Twitter មួយ​ឈ្មោះ @Cnkmrs បាន​សរសេរ​ថា "វា​មិន​ត្រឹម​តែ​មាន​ភ្លៀង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដាច់​ភ្លៀង​ទៀត​នៅ​សង្កាត់ Prawet។ ភ្លើង​ដាច់​ជាង​មួយ​ម៉ោង​ហើយ​ខ្ញុំ​ពិតជា​ក្ដៅខ្លាំង​ណាស់ សង្ឃឹម​ថា​មាន​ការ​ឆ្លើយ​តប​ឆាប់​ៗ​ពី​ខាង​អគ្គិសនី​ក្រុង។” ជាមួយគ្នា​ដែរ សង្កាត់​ជា​ច្រើន​ក្នុង​ក្រុង​បាងកក​ដែល​ទទួល​ផល​ប៉ះពាល់​រួមមាន Lat Phrao, Pra Khanong, Bang Na, Khlong Toei និង Phaya Thai។ យ៉ាង​ណា​មិញ អាជ្ញាធរ​អគ្គិសនី​ក្រុង​មិន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ណា​មួយ​ទាក់​ទង​នឹង​បញ្ហានេះ​ទេ។

គួរ​ឲ្យ​ដឹង​ថា ទីក្រុង​បាងកក​ក៏​ដូចជា​តំបន់​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​ថៃ បាន​និង​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​រលកកម្ដៅ​រដូវ​ប្រាំង​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប្រើប្រាស់​អគ្គិសនី​ច្រើន​ជា​មុន​ដោយ​សារ​ក្ដៅ​ខ្លាំង​ពេក៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន