អ្នក​ទៅ​ដើរលេងថៃខែក្រោយ កុំភ្លេច​ទៅភ្លក់អាហារឆ្ងាញ់ៗ នៅពិព័រណ៍​នេះផង

  • 2019-04-23 09:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ នៅរាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា អគ្គ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ នៃ ក្រសួង​ពាណិជ្ជកម្ម​ថៃ នឹង​រៀប​ចំពិព័រណ៍​ "THAIFEX-World of Food Asia 2019” ចាប់​ពី​ថ្ងៃ​ ២៨ ឧសភា ដល់​ថ្ងៃ ០១ មិថុនា ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

នៅ​ក្នុង​ពិព័រណ៍​នេះ​នឹង​មាន​ការ​ដាក់​បង្ហាញ​ទំនិញ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​ជា​ច្រើន​មុខ រួម​ទាំង​ឧបករណ៍ និង​គ្រឿង​ចក្រ​សម្រាប់​ផលិត​ម្ហូប​អាហារ​ និង​ភេសជ្ជៈ។

ក្នុង​ឱកាស​នេះ​ស្ថាន​តំណាង​ពាណិជ្ជកម្មថៃ សូម​គោរព​អញ្ជើញ​លោក​ លោកស្រី​ ដែល​មាន​ចំណាប់​អារម្មណ៍​ ទៅ​ទស្សនា​ពិព័រណ៍​ "THAIFEX-World of Food Asia 2019” តាម​កម្មវិធី​ដូច​បាន​ប្រាប់​ខាង​លើ។ ចំណែក​ព័ត៌មាន​បន្ថែម​ និង​ការ​ចុះ​ឈ្មោះ​ (Confirm) ពី​ការ​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​ សូម​ទំនាក់​ទំនង​ស្ថាន​តំណាង​ពាណិជ្ជកម្មថៃ នៅរាជធានី​ភ្នំពេញ តាម​ទូរសព្ទ​លេខ​ 023 726 304 និង E-mail: thaicompnh@gmail.com ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម