ពេល​នេះ​ដឹង​រឿង​ហើយ! ជុំវិញ​វីដេអូ​ឃ្លីប ឡាន​២​គ្រឿង​បុក​រុល​ចូល​រោងការ មនុស្ស​រត់​បាត​ជើង​ស​ព្រាត

  • 2019-04-23 09:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាំង​ពី​រសៀល​ម្សិលមិញ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​លើ​បណ្ដាញ​សង្គម ជុំវិញ​គេ​ប្រទះ​ឃើញ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ដោយ​មាន​រថយន្ត​១ ក្នុង​ចំណោម​២​បាន​បើក​បុក​រុល​ចូល​រោងការ​ទៅ​ក្នុង​រោងការ​មួយ​កន្លែង ដោយ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​កំពុង​អង្គុយ​ពិសា​អាហារ​ក្នុង​រោង​រត់​គេច​ទាំង​ព្រលឹង​ចុង​សក់។

លោក អ៊ូ តារា តារា​សម្ដែង និង​ល្បុកតោ

មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​លើ​បណ្ដាញ​សង្គម បាន​ចែក​រំលែក​វីដេអូ​ខ្លី​នោះ ស្រប​ពេល​ដែល​អ្នក​មួយ​ចំនួន​បាន​ជេរ និង​ថ្កោល​ទោស ចំពោះ​អ្នក​បើក​បរ។ ឯ​អ្នក​ខ្លះ​ទៀត មាន​ការ​ងឿង​ឆ្ងល់​តើ​មាន​រឿង​អី បាន​ជា​អ្នក​បើក​បរ​បើក​ចូល​រោងការ​ស្រស់​ៗ​បែប​នេះ។

ជុំវិញ​បញ្ហា​នេះ លោក អ៊ូ តារា តារា​ល្បុកតោ ដែល​ជា​អ្នក​បង្ហោះ​វីដេអូ​នេះ បាន​បញ្ជាក់​ថា នោះ​មិន​មែន​ជា​ហេតុការណ៍​គ្រោះ​ថ្នាក់​ជាយថាហេតុ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​រៀប​ចំ​ថត​ឈុត​ក្នុង​សាច់​រឿង​មួយ​ប៉ុណ្ណោះ។ "គេ​ថត​រឿង​តើ​បង នៅ​ក្នុង​ឈុត​ឡាន បើក​ប្រដេញ​គ្នា ហើយ​បើក​ចូល​រោងការ​តែ​ម្ដង​ទៅ"។

យ៉ាង​ណា ក៏​ដោយ​តារា​សម្ដែង​រូប​នេះ មិន​បាន​បញ្ជាក់​ភាពយន្ត​ដែល​រំលេច​ឈុត​ឡាន​បុក​ចូល​រោងការ​នេះ មាន​ចំណង​ជើង​អ្វី​នោះ​ទេ៕

អត្ថបទ៖ ទារិកា