Pep បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ Kevin de Bruyne

  • 2019-04-23 13:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​រវាង​អ្នក​ជិតខាង​ Mancheseter ទាំង​ពីរ អ្នក​ចាត់ការ​ក្លឹប​ Manchester City បាន​បញ្ជាក់​ថា​ ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ Kevin de Bruyne នឹង​អវត្តមាន​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​បិសាច​ក្រហម Manchester United នៅ​ថ្ងៃ​ពុធ។

លោក​បាន​និយាយ​ថា​៖ " វា​ជា​បញ្ហា​សាច់ដុំ ហើយ​យើង​នឹង​រង់ចាំ​មើល​ប៉ុន្មាន​ថ្ងៃ​ទៀត តែ​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Manchester United រូប​គេ​នឹង​គ្មាន​វត្តមាន​លេង​ទេ​ " ។

Kevin de Bruyne បាន​រង​របួស​សរសៃ​ពួរ​ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Tottenham Hotspur កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ។

បើ​តាម​សារព័ត៌មាន Dailymail បាន​ឲ្យ​ដឹង​ថា​ ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ Kevin de Bruyne អាច​នឹង​អវត្តមាន​គ្រប់​ប្រកួត​ Premier League ទាំង​អស់​ដែល​នៅ​សល់ ហើយ​អាច​នឹង​ត្រលប់​មក​វិញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ FA Cup។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester City កំពុង​ឈរ​លេខ ២ នៃ​តារាង​ចំណាត់ថ្នាក់ Premier League ដោយ​បាន​លេង ៣៤​ប្រកួត​ និង​មាន ៨៦​ពិន្ទុ ខណៈ​ក្លឹប​ Liverpool នៅ​កំពូល​តារាង​ តែ​លេង​លើស​មួយ​ប្រកួត និង​មាន ៨៨​ពិន្ទុ៕

អាន​បន្ត៖

ប្រភព៖ Dailymail | Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម