Pogba លួច​ខ្សឹប​ប្រាប់​មិត្តរួម​ក្រុម គេ​ចង់​ចេញ​ពី Man Utd ពេល​ចប់​រដូវ​កាល​នេះ

  • 2019-04-24 02:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba​ បាន​ប្រាប់​មិត្តរួម​ក្រុម​នៅ Manchester United ថា​ គេ​ចង់​ចាកចេញ​ពី​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​​ United មិន​ចង់​ឲ្យ​គេ​ទៅ Real Madrid ឡើយ។ យោង​តាម​សារព័ត៌មាន​របស់​បារាំង។

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ Pogba មាន​ទំនាក់ទំនង​ចង់​ចាកចេញ​ពី Old Trafford ហើយ​ Man Utd អាច​នឹង​មិន​មាន​កៅអី​លេង​ Champions League រដូវ​កាល​ក្រោយ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​គេ​ចង់​​ទៅ។ Juventus ធ្លាប់​និយាយ​ថា​ពួក​គេ​ចង់​ទិញ Pogba មក​កាន់​ទីក្រុង Turin វិញ ខណៈ​កីឡាករ​ខ្លួន​​ឯង​ផ្ទាល់​​ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្លាស់​ទៅ Real Madrid ធ្វើ​ការ​ជាមួយ Zinedine Zidane។

សារព័ត៌មាន​បារាំង L'Equipe បាន​ចុះ​ផ្សាយ​លើ​កាសែត​របស់​ពួក​គេ​នៅ​ថ្ងៃ​នេះ​ថា ការ​ចាកចេញ​របស់​ Pogba នៅ​រដូវ​ក្តៅ​នេះ​ហាក់បីដូចជា​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ព្រោះ​ការ​សង្ស័យ​នៅ​តែ​បន្ត​កើន​ឡើង​នៃ​អនាគត​របស់​គេ​នៅក្លឹប។ Pogba និយាយ​ថា គេ​ចង់​លេង​នៅ Champions League រហូត ហើយ​ពេញ​ចិត្ត​គំនិត​លេង​ក្រោម​ការ​ដឹក​នាំ​របស់ Zidane នៅ Bernabeu៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ