ឡាន​ Camry ​ស៊េរី​ថ្មី លក់​នៅ​វៀតណាម តម្លៃ​ថោក​ជាង​នៅ​ថៃ​​ទៅ​ទៀត

  • 2019-04-24 02:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

រថយន្ត​ Toyota Camry ស៊េរី​ថ្មី​ដែល​បាន​កែប្រែ​រូបរាង​ថ្មី​ទាំង​ស្រុង​ បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មេសា​ម្សិលមិញ​នេះ។

រថយន្ត​​ដែល​លក់​នៅ​វៀតណាម​ មាន​ចែក​ចេញ​ជា​ពីរ​​ប្រភេទ​គឺ​ប្រភេទ 2.0G និង​ប្រភេទ 2.5Q ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​​ថៃ​ទាំង​ស្រុង មិន​មែន​ដំឡើង​ក្នុង​ស្រុក​ដូច​ស៊េរី​មុន​នោះ​​ទេ។ ហេតុផល​អាច​​ដោយ​សារ​តែ​រថយន្ត​នាំ​ពី​ប្រទេស​ថៃ​ទៅ​កាន់​វៀតណាម​លែង​យក​ពន្ធ​នាំ​ចូល​ដូច​មុន។

រថយន្ត​ Toyota Camry ប្រភេទ 2.0G គឺ​មាន​តម្លៃ​លក់​ ១,០២៩ ពាន់​លាន​ដុង ដែល​ស្មើ​ប្រមាណ​ ៤៤ ១៦៥ ដុល្លារ និង​ប្រភេទ 2.5Q មាន​តម្លៃ​ ១,២៣៥ ពាន់​លាន​ដុង ដែល​ស្មើ​ប្រមាណ​ ៥៣ ០២៤ ដុល្លារ។ នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​វិញ រថយន្ត Camry ស៊េរី​ថ្មី​មាន​តម្លៃ​ចាប់​ពី ១,៤៤៥ លាន​បាត ដែល​ស្មើ​ប្រមាណ​ ៤៥ ១២៣ ដុល្លារ សម្រាប់​ប្រភេទ 2.0G។

ការ​ប្រកាស​ចេញ​តម្លៃ​ Camry ស៊េរី​ថ្មី​នេះ ធ្វើ​ឲ្យ​សារព័ត៌មាន​វៀតណាម​មាន​ការ​ភ្ញាក់ផ្អើល​ ដោយ​សារ​ភ្នាក់ងារ​លក់​ធ្លាប់​បាន​ទម្លាយ​ថា​តម្លៃ​របស់​រថយន្ត​ស៊េរី​ថ្មី​នេះ អាច​មាន​ខ្ទង់​ ១,៦ ពាន់​លាន​ដុង ឬ​ស្មើ​ ៦៨ ៦៩២ ដុល្លារ​ឯណោះ៕​​​​​

ចុចអាន៖

ប្រភព៖ vnexpress | Xehay   ប្រែ​សម្រួល៖ សុខហេង