Zidane ​នឹង​ដាក់ Bale ​ឱ្យ​លេង​ខ្សែ​ការពារ​វិញ ​បើ​គ្មាន​ក្លឹប​ណា​ទិញ​យក​ទេ​នោះ​

  • 2019-04-24 02:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bale ​ត្រូវ​បាន​ក្លឹប Real Madrid ​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ដាក់​លក់ និង​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង​ហើយ ​ក្រោយ​ពី​រូបគេ​លេង​អន់​ពេក​នា​រដូវ​កាល​នេះ ​មិន​សម​នឹង​តម្លៃ​ពលកម្ម​របស់​ខ្លួន។

បើ​ទោះ​ជា​បាន​ប្រកាស​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ក្រុម​ណា​មួយ ​បង្ហាញ​ការ​ចាប់​អារម្មណ៍​នៅ​ឡើយ​ទេ។ ប្រសិន​បើ​គ្មាន​ក្លឹប​ណា​ទិញ​យក​នា​រដូវ​ក្ដៅ​ខាង​មុខ ​លោក Zidane ​នឹង​ផ្លាស់​ប្ដូរ Role ​លេង​របស់​កីឡាករ​វែល​រូប​នេះ​ហើយ។ ​រូបគេ​នឹង​ធ្លាក់​ទៅ​លេង​ខ្សែ​ការពារ​ស្លាប​វិញ ​ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កាល​ពី​ចាប់​ផ្ដើម​លេង​បាល់​ដំបូង។

ការ​ផ្លាស់​តំបន់​លេង​នេះ គឺ​លោក Zidane ​ធ្វើ ដើម្បី​ឱ្យ​មាន​កន្លែង​សម្រាប់​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។ ​ដោយ​គេ​ជឿ​ជាក់​ថា ​ម្នាក់​ដែល​មក​ជំនួស​តំណែង Bale ​នោះ គឺ​ជា Eden Hazard ​របស់​ក្រុម Chelsea ​ដែល​ក្លឹប Real Madrid ​កំពុង​តាម​ទិញ។

សូម​បញ្ជាក់​ថា​មូលហេតុ​ដែល​មិន​មាន​ក្លឹប​ទាក់ទង​ទិញ​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ គឺ​មក​ពី​តម្លៃ​ផ្ដាច់​កុងត្រា​របស់​គេ ត្រូវ​ក្លឹប Real Madrid ​ដាក់​ដល់ ១១៣​លាន​ផោន​ឯ​ណោះ។ យោង​តាម​តម្លៃ​នេះ ​និង​ទម្រង់​លេង​បច្ចុប្បន្ន ​គឺ​គ្មាន​ក្រុម​ណា​មួយ​​ចាប់​អារម្មណ៍​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ