មក​ស្គាល់​ជើង​ខ្លាំង​វ័យ​ក្មេង​មក​ពី​ក្រសួង​ការពារ​ជាតិ​ កំពុង​ល្បី​គ្រប់​សង្វៀន​

  • 2019-04-24 07:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​អ្នក​និយម​ទស្សនា​ប្រដាល់​គុន​ខ្មែរ​ប្រហែល​ជា​បាន​ស្គាល់​ហើយ​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​របស់​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ប៉ុន្តែ​បង​ប្អូន​មួយ​ចំនួន​ទៀត​អាច​និង​មិន​ដឹង​ថា​ កន្លែង​បណ្ដុះបណ្ដាល​អ្នក​ប្រដាល់​មួយ​នេះ​កំពុង​មាន​សិស្ស​ឡើង​កូដ​ប៉ុន្មាន​នាក់។​ កីឡាករ​ក្មេងៗ​ដែល​ Sabay​ លើក​ឡើង​មក​នេះ​ក៏​សុទ្ធតែ​មាន​សមត្ថភាព​ល្អ​ បាន​ឡើង​គ្រប់​សង្វៀន​នានា​តាម​ស្ថានីយ​ទូរទស្សន៍​ បើទោះ​ជា​ខ្លះបាន​ប្រកួត​អន្តរជាតិ​ និង​ខ្លះ​ទៀត​មិន​ទាន់​បាន​ប្រកួត​ក៏​ដោយ។​

កីឡាករ​ លន​ បញ្ញា​

អ្នក​ប្រដាល់​លេង​កម្ពស់​រូប​នេះ​ ទើប​តែ​ឈ្នះ​ខ្សែក្រវាត់​ Wurks​ ទម្ងន់​៦០​គីឡូក្រាម​ ថ្មីៗ​នេះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​ បច្ចុប្បន្ន​នេះ​កំពុង​មាន​ឈ្មោះ​ល្បី​ និង​បាន​ប្រកួត​បរទេស​នៅ​តាម​សង្វៀន​នានា​ដូច​ជា​ CNC​ និង​អាស៊ីអាគ្នេយ៍​ជា​ដើម​ ក្រៅ​ពី​នេះ​ក៏​ជា​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​នៅ​ PNN ផង​ដែរ។​

កីឡាករ​ លន​ បញ្ញា

**កីឡាករ​ ធន់​ មករា​**

ជើង​ខ្លាំង​មិន​សូវ​បាន​សម្ដី​រូប​នេះ​ក៏​មិនធម្មតា​ដែរ​ គេ​ទើប​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ប្រដាល់​គុន​ខ្មែរ​ចុង​ឆ្នាំ​២០១៨​ និង​ជា​ជើង​ឯក​រង​ពាន​រង្វាន់​ ISI​ ផង​ដែរ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ឥលូវ​ក៏​មាន​ទីផ្សារ​ខ្ពស់​ដែរ​នៅ​សង្វៀន​ CNC ​អាស៊ីអាគ្នេយ៍​ និង​ TV5។​ ឥលូវ​នេះ​គេ​ឡើង​ជា​គូ​អន្តរជាតិ​ដូចជា លន បញ្ហា​ ផង​ដែរ​ប្រចាំ​សង្វៀន​នានា​លើ​ប្រភេទ​ទម្ងន់​ ៥៧-៦០​គីឡូក្រាម។​ គេ​ក៏​ជា​បេក្ខភាពដណ្ដើមខ្សែក្រវាត់របស់ PNN ម្នាក់​ដែរ។​

កីឡាករ​ ធន់​ មករា

កីឡាករ​ ប៊ុន​ សុធា​

អ្នក​ស្នង​គុន​ខ្មែរ​ម្នាក់​នេះ​ ក៏​មាន​សមត្ថភាព​ល្អ​ដែរ​ ខណៈ​កាយសម្បទា​ក៏​អំណោយ​ផង​ទៀត​ផង។​ អ្នក​ប្រដាល់​ទម្ងន់​៥៤​គីឡូក្រាម​រូប​នេះ​ ក៏​មាន​ខ្សែក្រវាត់​១គ្រឿង​ដែរ​របស់​កម្មវិធី​គូបូតា​ នៅ​សង្វៀន​បាយ័ន​ និង​ជា​ម្ចាស់​ពាន​រង្វាន់​ម៉ារ៉ាតុង​មួយ​ចំនួន​ដែរ។​

កីឡាករ​ ប៊ុន​ សុធា​

កីឡាករ​ ធន់​ អេងឡៃ

អ្នក​ប្រដាល់​វ័យ​ខ្ទង់​២០​ឆ្នាំ​ ម្នាក់​នេះ​ក៏​មិន​ធម្មតា​ដែរ​ ពោល​ឈ្នះ​២០-៣០​ប្រកួត​ជាប់​ៗ​គ្នា​ ទើប​តែ​ចាញ់​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ទេ។​ អេងឡៃ​ ក៏​ជា​ម្ចាស់​ជើង​ឯក​រង​ពាន​រង្វាន់​ TV5​ ម្នាក់​ដែរ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។​ អ្នក​ប្រដាល់​ដើម​កំណើត​ជា​សន្តិសុខ​ខាង​លើ​នេះ​ ក៏​ក្ដោប​ឱកាស​បាន​ប្រកួត​ច្រើន​ដែរ។​

កីឡាករ​ ធន់​ អេងឡៃ

កីឡាករ​ ព្រឿង​ សុចឺត​

ពន្លក​គុន​ខ្មែរ​ថ្មីថ្មោង​របស់​លោក​គ្រូ​ ធន់​ សុភា​ រូប​នេះ​ក៏​ឧស្សាហ៍​បាន​ប្រកួត​ដែរ​ បើ​ទោះ​ជា​គូ​ទី១​ ឬ​ទី២​ក្ដី​ ប៉ុន្តែ​ក៏​មាន​មុខ​ជា​ហូរហែ​ដែរ​ជា​ពិសេស​ក្នុង​កម្មវិធី​សង្ក្រាន្ត​នៅ​ខេត្ត​ព្រៃវែង​ថ្មីៗ​នេះ​តែ​ម្ដង។​ ប្អូន​ប្រុស​បង្កើត​របស់​ ព្រឿង​ សុជាតិ​ រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​ក្នុង​កម្មវិធី​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​នេះ​ដែរ។​ បើ​និយាយ​ពី​ទម្រង់​វ៉ៃ​វិញ​គឺ​ល្អ​ មិន​ចេះ​ខ្លាច​ដៃគូ​ និង​វ៉ៃ​ចេញ​ច្បាស់​ៗ​ ចំណែក​ស្នៀត​ជង្គង់​ក៏​ល្អ​ថែម​ទៀត​ផង។​

កីឡាករ​ ព្រឿង​ សុចឺត​

អត្ថបទ៖ នួន ស៊ីណា​