ប្រា​សាក់ សស្រាក់សស្រាំ ផ្សព្វផ្សាយ «​ចំណេះដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ​‍​នៅ​កម្ពុជា​»​ ជាមួយ​ធនាគារជាតិ

  • 2019-04-24 07:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រា​សាក់ ជា​គ្រឹះស្ថាន​លំដាប់​ទី ១ ក្នុង​វិស័យ​មីក្រូ​ហិ​រញ្ញ​វត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុង​ចំ​ណោម​ធនាគារ​ធំៗ ៥ នៅ​កម្ពុជា មាន​មោទនភា​ពដែល​បាន​ចូលរួម និង​ឧបត្ថម្ភ​កម្មវិធី​ផ្សព្វផ្សាយ «​ចំណេះដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី ២៣ មេសា ២០១៩ នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉ល សែន​សុខ ស៊ី​ធី​។​

កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំ​ណង​ផ្សព្វផ្សាយ​ពី​គុណប្រយោជន៍​ នៃ​ចំ​ណេះ​ដឹង​ហិ​រញ្ញ​វត្ថុ​ឱ្យ​កាន់តែ​ទូ​លំ​ទូលាយ​ជូន​សាធារណ​ជន។

នៅក្នុង​កម្មវិធី​នេះដែរ ប្រា​សា​ក់ បាន​ចូលរួម​តាំង​បង្ហាញ​នូ​វ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ សមិទ្ធផល​ដែល​ប្រា​សាក់​សម្រេចបាន​ពាក់​ព័ន្ធ​នឹង​ចំ​ណេះ​ដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ និង​បាន​បង្ក​បរិយាកាស​រីក​រាយ​ដោយ​ផ្ដល់​ការ​លេងល្បែង​កម្សាន្ត​ឆ្លើយ​សំ​ណួ​រ​បាន​រ​ង្វាន់​ផងដែរ​។​

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍ថា ៖ "ដោយ​មើលឃើញ​ពី​សារៈ​សំខាន់​នៃចំ​ណេះ​ដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ ប្រា​សាក់​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​គាំទ្រ​លើ​សកម្មភាព​ផ្សព្វផ្សាយ​នៃ​ចំណេះដឹង​នេះ​ឱ្យបាន​ទូ​លំ​ទូលាយ​។ ជាក់ស្ដែង ប្រា​សា​ក់បាន​ចូលរួម​ឧបត្ថម្ភ​ការ​បោះពុម្ពផ្សាយ​សៀវភៅ “​តោះ​! និយាយ​ពី​លុយ​” និង​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ​តាម​រយៈ​គេហ​ទំ​ព័​រ និង​បណ្ដាញ​ស​ង្គ​មរបស់ខ្លួន​ជាដើម"។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា៖ "យើង​យល់ថា ការ​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ ជា​ត​ម្រូ​វ​ការចាំបាច់​បំ​ផុត ដើម្បី​ជួយ​ដល់​អតិ​ថិ​ជន​អាច​ជ្រើសរើស​ផលិតផល​និង​សេវា​ហិ​រញ្ញ​វត្ថុ​បាន​ត្រឹមត្រូវ គ្រប់​គ្រង​សាច់ប្រាក់​បានល្អ ចេះ​ពី​របៀបស​ន្សំ និង​ចាយវាយ​បាន​ត្រឹមត្រូវ ដែល​ជួយ​ដល់​ការ​ព​ង្រឹ​ង​និង​បង្កើន​ជីវភាព​រស់នៅ​។ បន្ថែម​លើសពី​នេះ យើង​ក៏​បាន​បញ្ជ្រាប​ចំណេះដឹង​ហិ​រញ្ញ​វត្ថុ​នេះ តាម​រយៈ​គ​ម្រោង​បណ្ណា​ល័​យ​ប្រា​សាក់ ជាមួយ​ការ​បំពាក់​សៀវភៅនានា​ពាក់​ព័​ន្ធ​នឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ​ដែល​អនុញ្ញាតិ​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​ស្វែង​យល់បាន​ដោយ​ខ្លួនឯង​។ យើង​តែង​អនុវត្ត​ជាប្រចាំ​ផងដែរ​ក្នុងការ​គាំពារ​អតិ​ថិ​ជន ដោយ​ប្រតិបត្តិ​តាម​បទដ្ឋាន​នៃ​គោលការណ៍​ការពារ​អតិ​ថិ​ជន​ជា​សាកល"។

លោក សូ​នី បន្ត​ទៀតថា៖ "ប្រា​សាក់​ពិតជា​មាន​សេចក្ដី​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ចូល​រួមជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​យុទ្ធនាការ​នានា​សំដៅ​ដល់​ការបញ្ជ្រាប​នូ​វ​ចំ​ណេះ​ដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ​ដល់​ប្រជា​ពល​រដ្ឋ​។ យើង​ជឿជាក់ថា តាម​រយៈ​ការរួម​ចំណែក​ទាំង​នេះ នឹង​ជួយ​ឱ្យ​បរិ​យាប័​ន្ន​ហិរញ្ញ​វត្ថុ និង​ចំណេះដឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ កាន់តែ​មាន​ភាព​ទូ​លំ​ទូលាយ​បន្ថែមទៀ​ត ដែល​ជួយ​ដល់​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ចជាតិ"។​

សូមបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះ​ស្ថានឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណ​ជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​កំពុង​ផ្តល់​សេវា​ហិ​រញ្ញ​វត្ថុ​ជាច្រើន​រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​ស​ន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរ​ប្រាក់ ទិញ​កាតទូរ​ស័​ព្ទ សេវា​ធនាគារ​ច​ល័​ត សេវា​អេ​ធី​អឹម សេវា​បើក​ប្រាក់បៀវត្ស សេវា​ទូទាត់រ​ហ័​ស និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំង​ប្រទេស​។

បច្ចុប្បន្ន​នេះ ការបង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ ទៅ​មនុស្ស​ជា​ទីស្រឡាញ់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ឬ ផ្ទេរ​ប្រាក់​ទៅកាន់​អ្នក​គ្មាន​គណនី តាម​រយៈ​សេវា​ធនាគារ​ច​ល័​ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​ឡើយ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទងតាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេបសាយ www.prasac.com.kh

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម