មើលមួយភ្លែតស្មានតែរូបធម្មតា! តាមពិតមានបង្កប់សត្វល្មូន៣ក្បាល ទាល់តែអ្នកភ្នែកវៃទើបរកឃើញ

  • 2019-04-24 07:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​នៃ​ដើមឈើ​នៅ​ក្នុង​ព្រៃ​ដ៏​សាមញ្ញ​មួយ​សន្លឹក បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដាល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​សារ​មាន​បង្កប់​រឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

រូបថត​ដើមឈើ​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ដោយ​អ្នក​សារព័ត៌មានឈ្មោះ Shivakumar Hiregouja វ័យ​៣២​ឆ្នាំ​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ព្រៃ Muthodi ក្នុង​រដ្ឋ Karnataka ប្រទេស​ឥណ្ឌា។ បុរស​រូប​នេះ​ឲ្យ​ដឹង​ថា លោក​បាន​ព្យាយាម​ស្វែង​រក​សត្វ​បង្កួយ​ហោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នៅ​តែ​មិន​ដែល​ប្រទះ​សោះ។ ទើប​តែ​ពេល​នេះ លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ឥណ្ឌា​ក៏​ប្រទះ​ឃើញ​បង្កួយ​ហោះ​មួយ​ក្បាល​កំពុង​ស៊ី​សត្វ​ស្រមោច។ ភ្លាម​នោះ​ស្រាប់​តែ​មាន​ឥន្ទ្រី​មួយ​ក្បាល​ហោះ​ពី​លើ ដូច្នេះ​សត្វ​បង្កួយ​ក៏​បាន​ហោះ​ទៅ​ទុំ​លើ​ដើម​ឈើ​ដើម្បី​បំបាំង​ខ្លួន​ជាមួយ​បង្កួយ​ពីរ​ក្បាល​ផ្សេង​ទៀត។

ខាងក្រោម​នេះ គឺ​ជារូប​បង្កួយបំបាំងកាយ​នៅ​លើ​ដើមឈើ ទាល់​តែ​អ្នក​ភ្នែក​វៃ​ទើប​រក​ឃើញ​សត្វ​ទាំង​បី​ក្បាល ៖

បើរកមិនឃើញទេ ខាងក្រោមនេះគឺជាចម្លើយ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន