មេ Apple ប្រាប់អាថ៌កំបាំង មិនញៀននឹង iPhone
- 2019-04-24 07:45:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple ប្រាប់អាថ៌កំបាំង មិនញៀននឹង iPhone
ចន្លោះមិនឃើញ
នៅក្នុងកម្មវិធី Time 100 Summit ដែលធ្វើឡើងនាថ្ងៃនេះផ្ទាល់ លោក Tim Cook នាយកប្រតិបត្តិ ក្រុមហ៊ុន Apple បានឡើងនិយាយរឿងរ៉ាវមួយចំនួនទាក់ទងនឹងការប្រើប្រាស់ស្មាតហ្វូននាសម័យឌីជីថលនេះ។
លោក Tim Cook បាននិយាយថាការការញៀននឹងស្មាតហ្វូនធ្វើឲ្យមនុស្សបាត់បង់ទំនាក់ទំនងរវាងគ្នា។ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា ៖ "រាល់ពេលដែលអ្នកចាប់កាន់ទូរសព្ទ មានន័យថាអ្នកបានគ្រលៀសភ្នែកចេញពីមនុស្សដែលអ្នកកំពុងនិយាយជាមួយ។ ប្រសិនបើអ្នកមើលទូរសព្ទច្រើនជាងមើលភ្នែកមនុស្ស គឺអ្នកកំពុងធ្វើខុសហើយ”។
លោក Tim Cook និយាយថា លោកបានដឹងអំពីចំណុចនេះ ហើយចាប់ផ្ដើមអាចរបាយការណ៍បានពីមុខងារ Screen Time លើ iPhone ដែលធ្វើឲ្យមានការផ្លាស់ប្ដូរមួយដើម្បីកុំឲ្យញៀននឹងទូរសព្ទរបស់ខ្លួន នោះគឺការបិទ Notification នៃកម្មវិធី។
“វាមិនបានជួយបន្ថែមតម្លៃដល់ជីវិតរបស់ខ្ញុំ ឬធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្អប្រសើរជាងមុននោះទេ។ ហេតុនេះខ្ញុំក៏បិទ Notification ចោលទៅ”។ នេះជាសម្ដីរបស់លោក Tim Cook។
គួរដឹងថាអ្នកអាចបិទ Notification នៃកម្មវិធីនីមួយៗបានដោយចូលតាមរយៈ Settings ឬដាក់ដំណើរការមុខងារ Do Not Disturb ក៏បានដែរ៕
ចុចអាន ៖