ខ្មែរ ប្រទេស​ទី ៨ ​ដែលក្រុមហ៊ុនពីជប៉ុនមួយមាន​តាំងពី​ឆ្នាំ ១៩០២ នោះ​ មក​ឈរ​ជើង​លើក​ដំបូង

  • 2019-04-24 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្មែរ ប្រទេស​ទី ៨ ដែលមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ជប៉ុនមួយ បាន​កើតឡើង​តាំងពី​ឆ្នាំ ១៩០២ មក​ឈរ​ជើង​លើក​ដំបូង​ ក្នុង​ចំណោម​​ប្រទេស​ទាំង ៧ ផ្សេង​ទៀត​ដូចជា​​នៅ ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ​។

ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ជប៉ុន ​មាន​ឈ្មោះ​ថា ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​មិញ​នៅ​កា​រិ​យាល័យ កណ្តាល​របស់ខ្លួន ដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ Vattanac Capital ក្នុង​រាជធានី​ភ្នំពេញ​។​

ក្រុមហ៊ុន​ធានា​រ៉ាប់រ​ង​ជីវិត ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ ១០០% របស់​ក្រុមហ៊ុន​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង ("Dai-ichi Life Group") ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩០២​។

ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​របស់​ជប៉ុន​ដំ​បូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​បេសកកម្ម​ចូលរួម​ចំណែក​ក្នុង​ស​ង្គ​ម និង​សហ​គមន៍​កម្ពុជា​តាម​រយៈ​ការផ្តល់ជូន​នូ​វ​ការធានា​រ៉ាប់​រង​អាយុជីវិត និង​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​។ ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​សមាជិក​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ គ្រុប នឹង​មាន​វត្តមាន​នៅក្បែរ​ប្រជា​ជន​កម្ពុជា និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​អស់​មួយជីវិត​៕

អត្ថបទ៖ ថា ម៉ាលីដា