មុន​ប្រកួត Pep Guardiola ​ថា Old Trafford គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ទេ

  • 2019-04-24 08:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester United លោក Pep Guardiola បាន​និយាយ​ថា កីឡដ្ឋាន Old Trafford មិនមាន​អ្វី​គួរ​ឲ្យ​ខ្លាច​​សម្រាប់​កីឡាករ​របស់​លោក​ឡើយ។

City នឹង​ត្រូវ​ទៅ​​ស្វាគមន៍​ Manchester United នៅ​យប់​ថ្ងៃ​ពុធ​នេះ​ ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ។ ក្រុម​លោក Guardiola ប៉ង​ឈ្នះ​ជា​ខ្លាំង​ដើម្បី​ឡើង​ទៅ​ឈរ​កំពូល​តារាង​វិញ ខណៈ United ទាមទារ​៣​ពិន្ទុ​បន្ត​ប្រជែង​តំណែង​​ក្រុម​កំពូល​ទាំង​៤។

Old Trafford ធ្លាប់​ជា​ទីកន្លែង​​គូរ​ឲ្យ​ខ្លាច​សម្រាប់ City កាល​ពី​អតីតកាល ដោយ​ពួក​គេ​មិន​ដែល​ឈ្នះ​សោះក្នុង​រវាង​ឆ្នាំ​១៩៧៤​ដល់​២០០៨។ ប៉ុន្តែ​​នៅ​៧​ប្រកួត​​ចុងក្រោយ​​ City ឈ្នះ​៥​ទៅ​ហើយ​ពេល​ទៅ​លេង​នៅ Old Trafford ក្នុង​ពាន Premier League ហើយ Guardiola បាន​និយាយ​ចំ​ៗ​ថា ក្រុម​របស់​លោក​លែង​ខ្លាច​កីឡដ្ឋាន​នេះ​ទៀត​ហើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម