យុវតី​សម័យថ្មី​ចូលចិត្ត​ដើរលេង​តាម​ផ្សារ​ទំនើប

  • 2019-04-24 08:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី សម័យនេះ បាន​ងាក​មក​ចាប់អារម្មណ៍​ក្នុង​ការ​ដើរលេង ​និង​ទិញ​ទំនិញ​តាម​ផ្សារ​ទំនើប​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ គេ​ឃើញ​យុវតី​ដើរ​ជា​ក្រុមៗ​នៅតាម​ផ្សារ​ទំនើបធំៗ​ដូចជា​ផ្សារ​អ៊ី​អន​របស់​ជប៉ុន​ និង​ផ្សារ​ទំនើប​សូរិយា​ជាដើម។

យុវតី អេ​ឡិច​ និង​មិត្ត​ភិ​ក្ត២ នាក់​កំពុងតែ​ដើរលេង​នៅ​ផ្សាយ​អ៊ី​អន​និង​ស្វែងរក​ទិញ​ទំនិញ​ដែលមាន​ការ​បញ្ចុះ​ថ្លៃ។ ជាមួយ​នឹង​ដៃ​កាន់​ទូរសព្ទ​ទំនើប​ថតរូប​ផង​នោះ អេឡិច​បាន​និយាយ​ថា នាង​មក​ផ្សារ​អ៊ី​អន ​គឺ​ដើម្បី​ទិញ​លេ​លាប​ខ្លួន​ធ្វើ​ឲ្យ​ស្បែកស និង​ទឹក​អប់​មាន​ក្លិនក្រអូប ២៤ម៉ោង​ដើម្បី​ប្រើប្រាស់​តុបតែង​ខ្លួន។

អេ​ឡិច​បាន​និយាយថា​នាង​និង​មិត្តភក្តិ​ចូលចិត្ត​ដើរលេង​តាម​ផ្សារ​ទំនើប​ដោយសារតែ​បរិយាកាស​ក្នុង​ផ្សារ​ទំនើប​មាន​លក្ខណ​ល្អ​ប្រសើរ ទាំង​ខ្យល់អាកាស​ត្រជាក់ ទីតាំង​ធំ​ទូលាយ ព្រមទាំង​មាន​កន្លែង​កម្សាន្ត​ផ្សេងៗ​ និង​កន្លែង​លក់​ម្ហូបអាហារ​ជាច្រើន​ទៀតផង។ នាង​បាន​និយាយ​បន្ថែម​ទៀតថា “ខ្ញុំ​និង​មិត្ត​ភិក្កិ​តែងតែ​ចំណាយ​ពេលវេលា​ប្រមាណ ២ ទៅ ៣ ម៉ោង សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍​ដើម្បី​ដើរ​កម្សាន្ត​តាម​ផ្សារ​ទំនើប។

 

យុវវ័យ shopping-01

ស្រដៀង​គ្នា​នេះដែរ ​យុវតី គីម​ហុង បាន​និយាយថា នាង​មកកាន់​ផ្សារ​ទំនើប​ពិសេស​នៅ​ពេល​ដែល​មាន​ដំណឹង​អំពី​ការ​លក់​បញ្ចុះ​ថ្លៃ។ នាង​និយាយ​ទាំង​ញញឹម​ថា “ពួក​ខ្ញុំ​តែងតែ​មក​ទិញ​ឥ​វា់ន់​ដែល​គេ​លក់​បញ្ចុះតម្លៃ​នោះ​រហូត។ ឲ្យ​តែមាន​លុយ​ប៉ុន្មាន​នៅក្នុង​ខ្លួន​គឺថា​អស់​តែម្តង"។    

គីម​ហុង​បាន​ឲ្យ​ដឹង​ទៀតថា អោយតែ​នាង​បាន​ដើរ​ផ្សារ​ទិញ​ឥ​វ៉ាន់ នាង​ហាក់ដូច​ជាមាន​អារម្មណ៍​សប្បាយចិត្ត​ហើយ​បាត់​នូវ​អារម្មណ៍​ស្មុគស្មាញ និង​ភាព​តានតឹង​មួយចំនួន។

ទាំង​យុវតី​ អេ​ឡិច​និង​គីម​ហុង ​យល់ឃើញថា ​មិនមែន​តែ​រូប​នាង​ទាំងពីរ​ទេ​ដែល​ចូលចិត្ត​ដើរលេង​តាម​ផ្សារ​ទំនើប​នោះ។ ជាទូទៅ​មនុស្ស​ស្រី​វ័យក្មេង​ចូលចិត្ត​មកលេង​តាម​ផ្សារ​ទំនើប ពីព្រោះ​វា​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ទិញ​ឥី​វ៉ាន់​ទេ។ វា​ក៏​ជា​កន្លែង​ដែល​ពួកគេ​អាច​មើល​ភាពយន្ត ​និង​ដើរ​កម្សាន្ត​ផងដែរ។

ចរន្ត​មនុស្ស​សម័យថ្មី​ដើរ​តាម​ផ្សារ​ទំនើប​បាន​កើត​មាន​ទន្ទឹម​ពេល​ដែល​កម្ពុ​ជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់៧ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ៕  

អត្ថបទ៖ ក្លិប​អ្នក​កាសែត​កម្ពុជា