នោះ! ​នេន ទុំខ្លាចមានបញ្ហាប្រកាសបាត់លិខិតឆ្លងដែន និងសំបុត្រកំណើតក្រែងមានអ្នកបានឃើញ

  • 2019-04-24 11:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េប នេន ទុំ កាលពី១ម៉ោងមុននេះបានប្រកាសថាខ្លួនជ្រុះបាត់លិខិតឆ្លងដែន និងសំបុត្រកំណើត ព្រមទាំងកំពុងប្រកាសសម្រាប់ពុកម៉ែបងប្អូនដែលបានប្រទះរើសបានដោយចៃដន្យ ឬបានឃើញជួយផ្តល់ព័ត៌មានដល់លោកផង។ លេខលិខិរឆ្លងដែនៈ 00783268​ ឈ្មោះ នេន ទុំ និង លេខសំបុត្រកំណើតលេខៈ ១១៤០ ធ្វើនៅឆ្នាំ២០១៦។

ជាក់​ស្តែង ក្នុងអត្ថន័យការបង្ហោះបាត់ឯកសារសំខាន់ ២នេះ លោកបានប្រាប់ Sabay ថា តាមពិតលោកបានបាត់លិខិតឆ្លងដែន និងសំបុត្រកំណើតតាំងពី ២អាទិត្យមុនមកម្ល៉េះ ប៉ុន្តែរវល់ផងអត់បានប្រកាសរក ណាមួយលោកពិតជាខ្លាចមានករណីខិលខូចណាមួយបន្លំឯកសារលោកធ្វើអ្វីមិនល្អទើបលោកសុំប្រកាសបបញ្ជាក់ការពារទុកមុនជៀសវាងមានបញ្ហា ​តែបើសិនជាមានពុកម៉ែបងប្អូនបានឃើញនិងរើសបានសូមទាក់ទងមកលោកផ្ទាល់តាមរយៈលេខ ០១២ ​២២៥ ២០៧​ លោកនឹងមានជូនសាគុណ។

ដោយឡែកទីតាំងចុងក្រោយដែលលោកចាំបាន មុនពេលជ្រុះបាត់ឯកសារទាំង២នេះ គឺនៅពេលលោកបានទៅលេងផ្ទះមិត្តភក្តិម្តុំវត្តសំរោងអណ្តែត លោកទទូចថាបើរើសបានសូមជួយផ្តល់ដំណឹងដល់លោកផង វាពិតជាសំខាន់ខ្លាំងផងដែរ សម្រាប់ឯកសារទាំំងពីរដែលបានជ្រុះបាត់នេះ៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី