Pep ថា​ Man City មិន​ទាន់​ឈ្នះ​ពាន​ទេ ឈ្នះ​តែ​ Man Utd ប៉ុណ្ណោះ

  • 2019-04-25 02:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​ប្រាប់​ឲ្យ​កីឡាករ​ទាំង​អស់​កុំ​ជ្រួលច្របល់​ និង​គិត​ថា​ខ្លួន​ឯង​បាន​ឈ្នះ​ពាន​ព្រោះ​មែនទែន​ទៅ​ពួកគេ​ឈ្នះ​តែ​ Manchester United ប៉ុណ្ណោះ​ខណៈ​ការ​ប្រកួត​នៅ​សល់​៣​សប្ដាហ៍​ទៀត​ទើប​ដឹង​ស.ខ្មៅ។​

​ឱកាស​លេង​ Champions League រដូវ​កាល​ក្រោយ​របស់​ Manchester United ហាក់​សង្ឃឹម​កាន់តែ​តិច​ទៅ​ៗ​ក្រោយ​ពួកគេ​ប្រកួត​ចាញ់​ Manchester City ០-២​ កាល​ពី​យប់​មិញ។

"ពួក​យើង​មិន​ទាន់​ឈ្នះ​ពាន​ទេ គឺ​សល់​៣​ប្រកួត​ទៀត។​ ខ្ញុំ​បាន​ប្រាប់​កីឡាករ​ថា​កុំ​អាន​ព័ត៌មាន​ថ្ងៃ​ស្អែក​ កុំ​មើល​ទូរទស្សន៍​ គឺ​ត្រូវ​សម្រាក​ និង​គេង​ឲ្យ​គ្រប់​គ្រាន់ ដើម្បី​ប្រកួត​ទល់​នឹង​ Burnley នៅ​ថ្ងៃ​អាទិត្យ"។ Pep និយាយ​ដូច្នេះ។​​

បរាជ័យ​នៅ​សប្ដាហ៍​ទី​៣៥​មិន​ត្រឹម​ខាតបង់​សម្រាប់​បិសាច​ក្រហម​ទេ តែ​វា​រងគ្រោះ​ទាំង​ Liverpool ទៀត​ព្រោះ​តែ​ក្រុម​នេះ​រំពឹង​ថា​ Utd អាច​យក ឈ្នះ​​គូ​ប្រជែង​របស់​ខ្លួន​បាន​។​ គ្រាប់​បាល់​របស់​ Bernardo Silva និង​ Sané នៅ​នាទី​៥៤ និង​៦៦ ជួយ​ City វិល​ទៅ​កាន់​កំពូល​តារាង​វិញ​នៅ​សប្ដាហ៍​ទី​៣៥។​

Liverpool ដែល​ឈរ​លេខ​១​ជា​ច្រើន​សប្ដាហ៍​ត្រូវ​ធ្លាក់​ទៅ​លេខ​២​វិញ​ពោល គឺ​ចាញ់​ City ចំនួន​១​ពិន្ទុ​ រវាង​៨៩ និង​៨៨​ពិន្ទុ។​ ៣​ប្រកួត​បន្ទាប់​របស់​ហង្ស​ត្រូវ​ប៉ះ Huddersfield, Newcastle និង​ Wolves ដោយ​ឡែក​ City វិញ​ត្រូវ​ប៉ះ Burnley, Leicester និង​ Brighton៕

ប្រភព៖ BBC   ប្រែសម្រួល៖ រ័ត្ន