ដួង​ ម៉ានិច លេចសម្រស់ច្រើនសន្លឹកក្នុងឈុតប៊ីគីនី សិចស៊ីអស់ស្ទះ

  • 2019-04-25 03:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងរាងតូចច្រឡឹងដួង ម៉ានិចក្រោយទទួលបានភាពជោគជ័យក្នុងការសម្តែងជាច្រើនរឿងជាបន្តបន្ទាប់មកពេលនេះទីផ្សារហាក់ឡើងកូដមិនធម្មតាស្ទើរតែគ្មានពេលសម្រាកពីការងារនិងថែទាំសម្រស់ទាល់តែសោះ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ រូបភាពជាច្រើនសន្លឹកត្រូវបានបង្ហោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់ទាក់ទាញមិនធម្មតា បង្ហាញពីសម្រស់យ៉ាងលេចធ្លោក្នុងឈុតប៊ីគីនីបញ្ចេញរាងដ៏គួរឲ្យខ្នាញ់របស់នាង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរថារវល់មិនបានថែទាំំរូបរាងនិងសម្រស់ប៉ុណ្នឹងហើយនៅតែស្រស់ស្អាតដដែល។

យ៉ាងណាមិញ តួឯកស្រីក្នុងរឿង "ភ្លើង" បានរៀបរាប់មកកាន់Sabayថា រូបភាពក្នុងឈុតប៊ីគីនីដែលនាងបានថតនេះ គឺថតនៅ ម៉ាហ្វីយ៉ា រីស៊ត ដែលស្ថិតលើកោះមួយនៅខេត្តព្រះសីហនុ ពោលគឺរូបនាងទៅធ្វើការថតស្ពតពាណិជ្ជកម្មឲ្យខាងរីស៊តផងនិងឆ្លៀតដើរលេងលំហែកាយផង។ ដោយស្តាយទេសភាពស្រស់ស្អាតខ្លាំងពេកកុំឲ្យខាត នាងបានថតទុកមើលឲ្យបានច្រើនសន្លឹក ដើម្បីជាអនុស្សាវរីយ៍ ព្រោះពិតជាស្រស់ស្អាតខ្លាំងមែនទែនមិនចាញ់កន្លែងកម្សាន្តនៅបរទេសនោះឡើយ។ តារាសម្ដែងស្រីរូបនេះបានបន្ថែមថា៖ "បើនិយាយពិសប្បុរពេលត្រឡប់មកវិញឡើងខ្មៅតែម្តងបង សំណាងហើយដែលខ្ញុំមិនបានប្រើប្រាស់របស់កាត់ឲ្យស កុំអីចប់ហើយ លង់នឹងទេសភាពពេក ពេលថតរូបលែងគិតថាក្តៅ"៕

ចង់ដឹងថាស៊ិចស៊ីនឹងស្រស់ស្រាយយ៉ាងណាមើលរូបភាពខាងក្រោម៖

តារាម៉ូដែលដោយៈ ដួង ម៉ានិច និង រក្សាសិទ្ធរូបភាពដោយ លោក Alex Buntha ​

អត្ថបទ៖ សិរីរត្នន៍