ម្ចាស់​ក្លឹប Angkor Tiger ​ជឿ​ជាក់​ថា​នឹង​ឈ្នះ​ក្រុម វិសាខា ​បាន​

  • 2019-04-25 08:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​សប្ដាហ៍​នេះ ​គូ​ពិសេស​ជាង​គេ​គឺ​ក្រុម Angkor Tiger ​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ស្វាគមន៍​ក្រុម​ភ្ញៀវ វិសាខា ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

Tiger ​នា​រដូវ​កាល​នេះ ​ហាក់​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ​និង​បង្កើត​បាន​ជា​ក្រុម​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​ក្នុង​លីគ​កម្ពុជា។ ​ជាក់​ស្ដែង​កាល​លេង​ទល់​ក្រុម​បឹង​កេត ​ពួកគេ​អាច​តាម​បាន​ស្មើ ​និង​បង្កើត​កំណត់ត្រា​មាន​អ្នក​ទស្សនា​ដល់​ជាង​៣​ពាន់​នាក់​ឯ​ណោះ។ ដូច្នេះ​ហើយ ​ប្រកួត​ប៉ះ​ក្រុម​វិសាខា ​ចុង​សប្ដាហ៍​នេះ ​បាន​ធ្វើ​ឱ្យ​លោក Akihiro Kato ​ម្ចាស់​ក្លឹប Angkor Tiger ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម​ថែម​ទៀត។

លោក Akihiro ​នឹង​ត្រលប់​ពី​ជប៉ុន​មក​ទស្សនា​ការ​ប្រកួត​ដ៏​ពិសេស​នេះ។ លោក​បាន​បញ្ជាក់​ថា ​មាន​ភាព​ជឿ​ជាក់​លើ​កូន​ក្រុម ​ថា​ពួកគេ​នឹង​នាំ​យក​ជ័យជម្នះ​ឱ្យ​អ្នក​គាំទ្រ​បាន។ ដូច្នេះ​ហើយ ​លោក​ក៏​បាន​ស្នើ​សុំ​អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់ ​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ការ​ប្រកួត​នេះ ​ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី ​ឱ្យ​បាន​៥​ពាន់​នាក់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម