ពាន​ធំ​​ទី​ពីរ​របស់​អាល្លឺម៉ង់​ Bayern ជួប​ Leipzig នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2019-04-25 08:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ធំ​ទី​ពីរ​របស់​អាល្លឺម៉ង់​ដែល​មាន​ឈ្មោះ​ថា​ DFB-Pokal ឬ​ German Cup បាន​រក​ឃើញ​ក្រុម​២​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​គឺ​ Bayern Munichជួប​ Leipzig។​

មុន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ Bayern​ បាន​ទម្លាក់​ Werder Bremen ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ហើយ​ Leipzig វិញ​បាន​ទម្លាក់​ Hamburger SV ដោយ​លទ្ធផល​ ៣-១។​ ក្រុម​ខ្លាំង​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន​ Olympic Stadium ​​នា​ទីក្រុង​បែរឡាំង​ថ្ងៃ​ទី២៥​ ឧសភា​ខាង​មុខ​នេះ។​​

ក្រៅ​ពី​ពាន​ German Cup នៅ​ក្នុង​ដៃ​ Bayern ក៏​កំពុង​ប្រជែង​ Bundesliga ដែរ​ដោយ​ខុសត្រូវ​គ្នា​១​ពិន្ទុ​ជាមួយ​ Borussia Dortmund ខណៈ​នៅ​សល់​៤​ប្រកួត​ចុងក្រោយ​ដើម្បី​រក​ឃើញ​ថា​តើ​នរណា​គឺ​ជា​ជើង​ឯក៕

ប្រភព៖ thesun   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម