លូក​ដៃ​ធ្វើ​រឿង​ធំ​មួយ Nokia ខាត​លុយ​រយ​លាន​នា​ត្រីមាស​ដំបូង តែ​ថ្ងៃមុខសង្ឃឹម​បាន​ផ្លែផ្កា​ច្រើន

  • 2019-04-26 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nokia បាន​ប្រកាស​ពី​លទ្ធផល​ចំណូល​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ការ​ខាតបង់​ដ៏ច្រើនសន្ធឹកធៀប​នឹង​ឆ្នាំ​ចាស់​ក្នុង​អំឡុង​ពេល​ដដែល។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វាំងឡង់​បាន​ខាតបង់​ប្រាក់​ប្រមាណ ២៥៤ លាន​អឺរ៉ូ​ឬ​ ២៨២ លាន​ដុល្លារ ធៀប​នឹង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ដែល​កើប​បាន​ប្រាក់​ចំណេញ​ខ្ទង់ ៥១ លាន​ដុល្លារ។ អាថ៌កំបាំង​នៃ​ការ​ខាតបង់​នេះ ក៏​ប្រទាញប្រទង់​ខ្លាំង​ក្រោម​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ 5G ដែល​ជា​គម្រោង​ធំ​មួយ ត្បិត​អី​សព្វថ្ងៃ Nokia មិន​ទាន់​ទទួល​បាន​ផ្លែផ្កា​អ្វី​ក៏​ដោយ។​

ក្នុង​នោះ​ក្រុមហ៊ុន Ericsson របស់​ស៊ុយអែត​និង Huawei របស់​ចិន​ក៏​រាប់​បញ្ចូល​ជា​គូ​ប្រជែង​ 5G របស់ Nokia ប៉ុន្តែ​ចាប់តាំង​ពី​មាន​ការ​ព្រួយបារម្ភ​ជុំវិញ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ចិន នេះ​ក៏​បង្ហាញ​ពី​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់ Nokia ក្នុង​ការ​ប្រជែង​ចាប់​យក​ប្រយោជន៍​ធំ​នា​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ។

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​បាន​នឹង​កំពុង​ស្វែងរក​ដៃ​គូ​សហការ​លើ​ការ​ផ្គត់ផ្គង់​ឧបករណ៍ 5G សម្រប​ពេល Huawei បាត់បង់​ឱកាស បែប​នេះ​ក៏​ដល់​ពេល Nokia អាច​ក្រោកឈរ​ឡើង​វិញ និង​រំពឹង​កើប​ប្រាក់​ចំណេញ​ក្នុង​រយៈ​ពេល​យូរ​ទៀត​ផង។

តាម​ពិត​ទៅ Nokia ក៏​មិន​សម​ខាតបង់​ច្រើន​ដល់​ថ្នាក់​នេះ​ដែរ នោះ​ក៏​ដោយ​សារ​ថ្មីៗ​នេះ​ខ្លួន​បាន​បរាជ័យ​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​លើ​ប្រាក់​សុទ្ធ ២០០ លាន​អឺរ៉ូ​ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​ឧបករណ៍ 5G នៅ​ប៉ែក​អាមេរិក​ខាង​ជើង ជា​កត្តា​ទាញ​ឲ្យ​ចំណូល​មាន​ការ​បាត់បង់​ច្រើន​មិន​គួរ​ឲ្យ​ជឿ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម