ស្ថានទូតជប៉ុន ត្រៀមផ្ដល់អាហារូបករណ៍ធំជាងគេសម្រាប់ឆ្នាំ ២០២០
- 2019-04-26 04:20:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតជប៉ុន ត្រៀមផ្ដល់អាហារូបករណ៍ធំជាងគេសម្រាប់ឆ្នាំ ២០២០
ចន្លោះមិនឃើញ
ស្ថានទូតជប៉ុន សហការជាមួយសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (Jac) នឹងរៀបចំបទបង្ហាញអំពីអាហារូបករណ៍ជប៉ុន MEXT Scholarship សម្រាប់ឆ្នាំ ២០២០។ នេះគឺជាអាហារូបករណ៍ធំជាងគេសម្រាប់ការសិក្សានៅជប៉ុន ដែលក្រសួងអប់រំជប៉ុនផ្ដល់ឲ្យសិស្សនិស្សិតកម្ពុជា ដែលចាប់អារម្មណ៍បន្តការសិក្សានៅប្រទេសជប៉ុន។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់ស្ថានទូតជប៉ុន ដែលបានផ្ដល់ដល់អ្នកសារព័ត៌មាន។
សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា គិតចាប់ពីឆ្នាំ ១៩៩២ មាននិស្សិតកម្ពុជាប្រមាណ ១ ១០០ នាក់ហើយ ដែលបានទៅសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន។ ជាក់ស្ដែងអតីតនិស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន បានចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រមទាំងបានពង្រឹងចំណងមិត្តភាព និងការយល់ដឹងស៊ីជម្រៅរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា។
**ព័ត៌មានលម្អិតស្ដីពីបទបង្ហាញនេះ មានដូចខាងក្រោម**៖
ចំពោះកម្មវិធី ដែលត្រៀមបង្ហាញពីអាហារូបករណ៍ MEXT Sholarship ២០២០ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែមេសា ២០១៩ ចាប់ពីម៉ោង ១៧:៣០ ដល់ម៉ោង ១៩:៣០ នាទី នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជា-ជប៉ុន (CJCC) ។
ព័ត៌មានស្ដីពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT Scholarship សម្រាប់ឆ្នាំ ២០២០
១. ប្រភេទនៃកម្រិតអាហារូបករណ៍៖
២. ពាក្យស្នើសុំ
ពាក្យស្នើសុំ អាចរកបាននៅការិយាល័យអាហារូបករណ៍ នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន ផ្ទះលេខ២៣ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំបេញ (ចម្ងាយប្រហែល៥០ម៉ែត្រ ខាងកើតស្ថានីយទូរទស្សន៍អប្សរា) ឬតាមរយៈគេហទំព័រស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
ការិយាល័យអាហារូបករណ៍ នឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី០២ ខែឧសភា រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
អ្នកដាក់ពាក្យស្នើសុំ ត្រូវបំពេញពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធដែលចាំបាច់ មកកាន់ការិយាល័យអាហារូបករណ៍ ឲ្យបានមុន ឬត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦:០០។
៣. កាលបរិច្ឆេទ នៃការជ្រើសរើស
ការប្រឡងសរសេរ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ទីតាំងអាចនឹងប្រែប្រួល)
ការសម្ភាស នឹងត្រូវធ្វើឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា តាមកាលបរិច្ឆេទដូចខាងក្រោម៖
ថ្នាក់ក្រោយឧត្ដមសិក្សា៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩
ថ្នាក់ឧត្ដមសិក្សា៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩
ថ្នាក់មធ្យមសិក្សាបច្ចេកទេស៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩
ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩
- លទ្ធផលចុងក្រោយនៃបេក្ខជនជាប់អាហារូបករណ៍នឹងត្រូវប្រកាសតាមកាលបរិច្ឆេទដូចខាងក្រោម៖
ថ្នាក់ក្រោមឧត្ដមសិក្សា៖ ចន្លោះចុងខែធ្នូ ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០
ថ្នាក់ឧត្ដមសិក្សា មធ្យមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ចន្លោះខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩។
៤. ព័ត៌មានលម្អិតអំពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT Scholarship សម្រាប់ឆ្នាំ២០១៩ សូមចូលទៅកាន់គេហទំព័រស្ថានទូតជប៉ុនដែលមានអាសយដ្ឋានដូចខាងក្រោម៖ http://www.kh.emb-japan.go.jp/itpr_en/00_000086.html
សូមមើលសេចក្ដីប្រកាសព័ត៌មានទាំងស្រុង