ខេត្ត ២ នៅ​កម្ពុជា ដែ​ល​មាន​សីតុណ្ហភាពក្ដៅ​ជាង​គេ ដល់ជាង ៤០អង្សារសេ

  • 2019-04-26 04:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​ឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ ជា​ខេត្ត​ដែល​មាន​អាកាសធាតុ​ក្ដៅ​ជាង​គេ​នៅ​ថ្ងៃ​ទី២៦ ខែឧសភានេះ ពោល​គឺ​មាន​សីតុណ្ហភាព ដល់ ៤១អង្សារសេ។ នេះ​បើ​យោង​តាម​វិបសាយ​របស់​នាយកដ្ឋាន​ឧតុនិយម របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម។

ក្រៅ​ពី​ឧត្តរមានជ័យ និង​ព្រះវិហារ ដែល​មាន​សីតុណ្ហភាព ៤១អង្សារសេ ប្រភពដដែល បាន​បង្ហាញ​សីតុណ្ហភាព​រាជធានី-ខេត្ត​ផ្សេងទៀត ដែល​មាន​ដូចខាងក្រោម៖

  • សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងស្ទឹងត្រែង ៖ ៤០ អង្សារសេ

  • ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ក្រចេះ កំពង់ធំ កំពង់ស្ពឺ និងស្វាយរៀង ៖ ៣៩ អង្សារសេ

  • ភ្នំពេញ កណ្ដាល តាកែវ ព្រៃវែង ត្បូងឃ្មុំ រតនគិរី និងបៃលិន ៖ ៣៨ អង្សារសេ

  • កោះកុង និងមណ្ឌលគិរី ៖ ៣៧ អង្សារសេ

  • កែប និងកំពត ៖ ៣៦ អង្សារសេ

  • ព្រះសីហនុ ៖ ៣៥ អង្សារសេ

អត្ថបទ៖ សុខ សុវត្ថិ