​សោក​ស្ដាយ​ផង! ​iPad Pro ​5G ​ប្រហែល ២ ​ឆ្នាំ​ទៀត​ទើប​ចេញ​មក​បាន

  • 2019-04-26 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មាន​រឿង​ក្ដី​ក្ដាំង​ជាមួយ Qualcomm ​លើ​បញ្ហា​ការ​ផ្គត់ផ្គង់​ស្រឡាយបន្ទះ​ឈីប 5G(X50) ​លើ iPhone 5G ​ពេលនេះបាន​ដោះស្រាយ​រួចរាល់​ហើយ ​ដោយ​ Apple ​ប្រកាស​ព្រមព្រៀង​គ្នា​លើ​ជម្លោះ​នោះ។ ការ​សម្រេច​ចិត្ត​សម្រួល​គ្នា​ជា​មួយ Qualcomm មាន​ន័យ​ថា​ iPhone ប្រើ​ប្រាស់​សេវា​ 5G អាច​នឹង​បង្ហាញ​វត្តមាន​​លឿន​ជាង​​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ភាគ​ច្រើន។

រូបតំណាង iPad Pro

យ៉ាងណាមិញ ​សម្រាប់​ឯ​ផលិតផល Apple ​ផ្សេង​ទៀត​ដូច​ជា iPad Pro 5G ត្រូវ​បាន​អ្នក​វិភាគ​​ល្បី​ឈ្មោះ​គឺ​លោក Ming-Chi Kuo ​បាន​ចេញ​មុខ​មក​បង្ហើប​ថា iPad Pro ​5G ​ដល់​ឆ្នាំ ២០២១ ឬ ២០២២ ទើប​អាច​ចេញ​មក​បាន។​

លោក​សង្កត់​បន្ថែម​ថា ជាក់​ស្ដែង​ទៅ គេ​ត្រូវ​ការ​ពេល​វេលា​យូរ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​សេវា​ 5G ​មាន​ការ​ប្រើ​ប្រាស់​ទូលំទូលាយ ការពន្យារពេលដល់ឆ្នាំនោះ ក៏ព្រោះតែ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​ថ្មីៗ​មក​បំពាក់​លើ iPad Pro 5G ​និង​បំពាក់​ដោយ​អេក្រង់​ប្រភេទ LCP(Liquid Crystal Polymer) ផងដែរ។ ​

នេះ​អាច​ថា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ប្រើ iPad ​ក៏​ប៉ុន្តែ​សម្រាប់​ជំនាន់ 5G ​លើ iPad ​អាច​ជា​ដំណឹង​មិន​រីករាយ​វិញ ព្រោះ​តែ​វា​ចេញ​យឺត​ពេក(ប្រសិន​បើ​ដូច​ការ​វិភាគ​របស់​លោក Kou មែន​នោះ)៕

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម