អូស្ត្រាលី​ប្រកាស​សម្លាប់​ឆ្មា​ព្រៃ​រហូត​ដល់​ទៅ ២​លាន​ក្បាល

  • 2019-04-26 13:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អូស្ត្រាលី​ កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​សម្លាប់​សត្វ​ឆ្មា​ព្រៃ​ ដោយ​រដ្ឋាភិបាល​ចង់​សម្លាប់​ប្រភេទ​សត្វ​នេះ​ចំនួន ២​លាន​ក្បាល ត្រឹម​ឆ្នាំ​២០២០។

តំបន់​ខ្លះ​នៃ​អូស្ត្រាលី ដូច​ជា​នៅ​ភាគ​ឦសាន​នៃ​រដ្ឋ​ Queensland មាន​ទាំង​ក្រុមប្រឹក្សា​មួយ​ផ្ដល់​ទឹកប្រាក់​ចំនួន ១០ដុល្លារ​ ចំពោះ​ការ​សម្លាប់​ឆ្មា​ព្រៃ​មួយ​ក្បាល ដោយ​យក​ស្បែក​លលាដ៍​របស់​វា​ធ្វើ​ជា​វត្ថុ​តាង។ អំពើ​នេះ​ធ្វើ​ឲ្យ​អង្គការ​ PETA (People for the Ethical Treatment of Animals) រិះគន់​ថា​មាន​ភាព​សាហាវ​ឃោរឃៅ​។

ឆ្មា​នេះ​មាន​ពូជ​ស្រដៀង​នឹង​ពូជ​ឆ្មា​ស្រុក​ តែ​វា​មាន​សមត្ថភាព​ក្នុង​ប្រមាញ់​បាន​ល្អ​ជាង​ ដែល​សមត្ថភាព​នៃ​ការ​ប្រមាញ់​របស់​វា​នេះ​ បាន​ធ្វើ​ឲ្យ​ពូជ​ថនិកសត្វ​ចំនួន​លើស​ពី​ ២០​ពូជ បាន​បាត់បង់​ពី​លើ​ផែនដី​។ ក្រោម​ហេតុផល​ការពារ​ជីវចម្រុះ​នេះ​ហើយ ទើប​មាន​ការ​ប្រកាស​ឲ្យ​សម្លាប់​សត្វ​ឆ្មា​ព្រៃ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ។

ឆ្មា​ព្រៃ​ត្រូវ​បាន​ពួក​អឺរ៉ុប​នាំ​យក​មក​ទឹកដី​អូស្ត្រាលី​នៅ​សតវត្ស​ទី១៧ ហើយ​ចាប់​ពី​ពេល​នោះ​មក​ ចំនួន​ឆ្មា​ព្រៃ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ដោយ​ក្នុង​ឆ្នាំ២០១៥ មាន​ការ​ព្យាករណ៍​ថា​ ឆ្មា​នេះ​មាន​ចំនួន ១៨​លាន​ក្បាល៕

អាន​បន្ត៖

ប្រភព៖ CNN   អត្ថបទ៖ សេរី មង្គល