មូល​ហេតុនេះ​ហើយ នាំឲ្យ​អូស្រ្តាលីសម្រេចចិត្ត​សម្លាប់​ឆ្មាព្រៃ២លាន​ក្បាលនៅ​ឆ្នាំ២០២០​

  • 2019-04-27 03:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ទេស​អូស្រ្តាលី​បាន​សម្រេច​ចិត្ត​សម្លាប់​ឆ្មា​ព្រៃ ពីរ​លាន​ក្បាល​ក្នុងឆ្នាំ​២០២០ ខណៈ​អ្នក​អភិរក្ស​ខ្លះ​បាន​ចាត់ទុក​ថានេះ​ជា​អំពើរព្រៃផ្សៃ។

ការ​សម្លាប់​សត្វ​ឆ្មា​ព្រៃ​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈការ​ទម្លាក់​សាច់ក្រក​ដែលមាន​លាយ​ថ្នាំពុល​​ពី​លើ​អាកាស។

ឆ្មាព្រៃ​នេះ​ត្រូវ​បាន​គេជឿថា​បាន​មក​ដល់​ទឹក​ដី​អូស្រ្តាលី​នៅ​សតវត្សរ៍ទី​១៧ ហើយ​មក​ទល់​ពេលនេះ​ចំនួន​វា​ទំនងជាមាន​ចន្លោះពី​ពីរទៅ​ប្រាំមួយ​លាន​ក្បាល​នៅ​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រ​ទេស។

មូល​ហេតុ​ដែលអូស្រ្តាលី​សម្រេច​សម្លាប់​ឆ្មានេះ​ដោយ​ហេតុថា​ឆ្មា​ព្រៃ​បាន​សម្លាប់​សត្វ​ដទៃទៀត​ក្នុង​ចំនួន​ដ៌ច្រើន​ក្នុង​មួយ​ឆ្នាំៗ ជាពិសេស​សត្វ​ដែល​តំណាង​ឲ្យ​អូស្រ្តាលី។

អ្នកនាំ​ពាក្យ​ក្រ​សួង​បរិស្ថាន និង​ថាម​ពល​អូស្រ្តាលី​លើក​ឡើង​ថា​ឆ្មាព្រៃនេះ​សម្លាប់​សត្វបក្សីជាង​មួយលាន​ក្បាល និងសត្វល្មួន​១,៧​លាន​ក្បាល​ក្នុង​មួយ​ថ្ងៃ​នៅទូទាំង​ប្រ​ទេស​អូស្រ្តាលី។

អ្នក​នាំពាក្យ​ដដែលនិយាយថា៖ «យើងធ្វើបែបនេះមិនមែនព្រោះតែ​ដស្អប់​ឆ្មាព្រៃនោះទេ តែ​យើង​ត្រូវ​តែ​ធ្វើ​បែប​នេះជា​ជម្រើស​ការ​ពារ​សត្វ​ដែល​យើង​ស្រឡាញ់ និង​សត្វ​ដែល​ជាតំណាង​ឲ្យ​ជាតិ​របស់​យើង»។

ប៉ុន្តែ​ការណ៍នេះ​ត្រូវ​បាន​អ្នក​ធ្វើការ​លើ​គោល​នយោបាយ​នៃការ​គាំពារ​សត្វ​ចាត់​ទុក​ថា​ជា​អំពើ​ឃោរឃៅ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ទូច សុខា