Neymar ​ជាប់​ពិន័យ​៣​ប្រកួត​នៅ UCL ​ព្រោះ​ជេរ​អាជ្ញាកណ្ដាល​អត់​ចេះ​មើល​បាល់​

  • 2019-04-27 05:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ​របស់​ក្រុម PSG ​នឹង​ជាប់​ពិន័យ​មិន​បាន​លេង​៣​ប្រកួត​នា​រដូវ​កាល​ក្រោយ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ដោយសារ​តែ​រឿង​ជេរ​អាជ្ញាកណ្ដាល​។

PSG ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ក្រោម​ថ្វី​ជើង​ក្រុម Manchester United ។ ក្នុង​ការ​ប្រកួត​នោះ​ដែរ Neymar ​មិន​បាន​លេង​ទេ ​ដោយ​គ្រាន់​តែ​បាន​ត្រឹម​មើល​ប៉ុណ្ណោះ ព្រោះ​កំពុង​មាន​របួស​។ ប្រកួត​ចាញ់​ក្រុម Man Utd ​នោះ​ហើយ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ប្រេស៊ីល​មិន​សប្បាយ​ចិត្ត​ឡើយ ហើយ​ស្ដី​បន្ទោស​ទៅ​លើ​អាជ្ញាកណ្ដាល​ថែម​ទៀត។ រូបគេ​បាន​ចោទ​អាជ្ញាកណ្ដាល​ក្នុង​ទីលាន​នៃ​ប្រកួត​នោះ​ថា ជា​មនុស្ស​មិន​បាន​ការ ​មិន​យល់​ពី​​បាល់ទាត់​ឡើយ​។

សម្ដី​ទាំង​នេះ​ហើយ ​ធ្វើ​ឱ្យ UEFA ​ពិន័យ​រូបគេ ​ដែល​មើល​ងាយ​មក​លើ​អាជ្ញាកណ្ដាល​កាត់​ក្ដី​ក្នុង​ការ​ប្រកួត។ ​ការ​ពិន័យ​នោះ គឺ Neymar ​នឹង​មិន​អាច​លេង​៣​ប្រកួត​ឯ​ណោះ ​នា​រដូវ​កាល​ក្រោយ​ក្នុង​ពាន​រង្វាន់ UEFA Champions League ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ