ដែនជម្រក​សត្វព្រៃស្រែពក ជាទីតាំង​ប្រវត្តិសាស្រ្តនៃកំណើត​សត្វ​រាប់​លាន​ឆ្នាំ​មុន​

  • 2019-04-27 08:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទី​រ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ដក​ស្រង់​សម្ដី​របស់​ប្រ​ធានមន្ទី​រថា​​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្រៅពី​ធនធន​ធម្មជាតិ​និង​សត្វព្រៃដ៏​សម្បូរ​បែប​ ដែន​ជម្រ​កសត្វព្រៃនេះ​ ក៏ជា​ទីតាំង​ប្រវត្តិសាស្ត្រ​នៃកំណើត​សត្វមាន​ជីវិតរាប់​សិបលាន​ឆ្នាំមុន។​

(រូបភាព៖ មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី)

ប្រភព​ដដែល​បន្តថាតាម​រយៈការ​ស្រាវជ្រាវ​ និង​របកគំហើញថ្មីៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​លោកកែវ សុភគ៌ ​ប្រធានមន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី ​លើ​ស្លាកស្នាម​និង​សំណល់​ផូស៊ីល ​នៅចំណុច​ភ្នំពីរ​ ឋិត​ក្នុងភូមិសាស្រ្ត​ស្រុកកោះញែក ​ក្នុង​ដែន​ជម្រកសត្វ​ព្រៃស្រែពក​ បង្ហាញ​ឲ្យ​ឃើញ​ពីវត្ត​មាន​បន្សល់​ទុកនូវ​សំណល់​ផូស៊ីល​ជាច្រើន​ប្រភេទ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃដ៏មាន​សក្ដា​នុពល​មួយ​នេះ​។

បើតាម​លោកកែវ​ សុភគ៌ ឲ្យ​ដឹង​ថា រូប​ភាពដ៏​គួរឲ្យទាក់ទាញ​នៃផូស៊ីល​បានបង្ហាញ​អំពី​ស្លាក​ស្នាម​សត្វ​ដែល​រស់នៅ​ក្នុងបាត​សមុទ្រ​ ដូចជា ​ខ្យង លៀស​ និង​មឹក​សមុទ្រ ជាដើម​។ល។

(រូបភាព៖ មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី)

លោក​បញ្ជាក់ថា ​ក្រៅពី​ធនធា​នធម្មជាតិ​និងសត្វ​ព្រៃដ៏​សម្បូរបែប ​ដែនជម្រក​សត្វ​ព្រៃស្រែពក ​ក៏​ជាទីតាំង​ប្រវត្តិសាស្រ្ត​នៃកំណើតសត្វមាន​ជីវិតរាប់សិប​លានឆ្នាំ​មុនផងដែរ។

គួរបញ្ជាក់ថា​ផូស៊ីល ​គឺជាសំណល់​ ឬស្លាកស្នាម​នៃរុក្ខជាតិ​និង​សត្វ​ដែលកប់​ក្នុង​សិលាក​ម្ទេចកំណ​។ ផូស៊ីល​ភាគច្រើន​គឺជាសត្វ​រស់​នៅ​ក្នុង​បាតសមុទ្រហើយ​ ផូស៊ីល​ផ្តល់ព័ត៌មាន​អំពីទម្រង់​ជីវិត​សម័យដើម ​និង​របៀប​រស់​នៅ​របស់​ពួកវា៕​​​

អត្ថបទ៖ ទូច សុខា