ខេត្តពីរ​នេះ​សំណាង​ម្លេះមាន​ធ្លាក់​ភ្លៀង​ ខណៈកន្លែងខ្លះ​ក្ដៅ​ចង់​បែក​ផ្សែង​

  • 2019-04-27 09:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធានទឹក​ឲ្យដឹងថា​ស្រុក​ខ្លះ​ក្នុង​ខេត្ត​កោះ​កុង និង​ខេត្តមណ្ឌល​គិរី មាន​ភ្លៀង​ធ្លាក់​ក្នុងកម្រិត​ខ្សោយ និងមធ្យម ខណៈក្នុងក្រមខណ្ឌទូទាំង​ប្រទេស​សីតុណ្ហភាព​អាច​ឡើង​ដល់​៤០ ឬ៤១​អង្សាសេរហូត​ដល់​ថ្ងៃទី៣០​ខែមេសា នេះ។

(ក្រុងសែនមនោរម្យ/រូបភាព៖ ក្រ​សួងធនធានទឹក)​

ក្រ​សួង​សរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា​នៅ​រសៀល​នេះ នៅស្រុក​​មណ្ឌលសីម៉ា និងស្រុកថ្មបាំង ខេត្ត​កោះ​កុង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម។

ដោយឡែកក្រុងសែនមនោរម្យ និងស្រុកអូររាំង ​​ខេត្ត​មណ្ឌល​គិរីវិញ​ក៏មាន​ភ្លៀង​ធ្លាក់​កម្រិតខ្សោយ​ផង​ដែរ។

គួរ​បញ្ជាក់ថា​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​៣០ ខែមេសា សីតុណ្ហភាពអាច​ឡើង​ដល់​៤០​ឬ៤១​អង្សាសេ៕

អត្ថបទ៖ ទូច សុខា