ហ្វីលីពីនពិន័យក្រុមហ៊ុនផ្គត់ផ្គង់ទឹក ២១លានដុល្លារ ក្រោយប្រជាជនរាប់លាននាក់ខ្វះទឹកប្រើប្រាស់

  • 2019-04-28 02:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារបទប្បញ្ញត្តិទឹករបស់ហ្វីលីពីន បាន​ធ្វើ​ការ​ផាក​ពិន័យ​ជាង ២១​លាន​ដុល្លារ​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់ទឹក​ក្នុង​ប្រទេស​ក្រោយ​ពេល​ដែល​ប្រជាជន​ជាង ១,​២​លាន​នាក់​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​អស់​រយៈ​ពេល​ជាង ១​សប្ដាហ៍​កាល​ពី​ខែ​មិនា​កន្លង​ទៅ។

យោង​តាម​ភ្នាក់ងារ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ចែកចាយ​ទឹក​ក្នុង​ទីក្រុង​ឈ្មោះ Manila Water បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ផ្ដល់​សេវាកម្ម​ក្នុង​រដ្ឋធានី។ ដោយ​កាល​ពី​ខែ​មិនា​កន្លង​ទៅ ប្រជាជន​ជាង ១,​២លាន​នាក់​នៅ​រដ្ឋធានី Manila មិន​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ឬ​ទឹក​ចេញ​តិច​​ជាង ១​សប្ដាហ៍។ ចំណែក​ឯ​ក្រុមហ៊ុន បាន​ធ្វើ​ការ​បកស្រាយ​ថា​ដោយ​សារ​កម្រិត​ទឹក​ក្នុង​អាង​ធ្លាក់​ចុះ​ខណៈ​ពេល​ដែល​កំពុង​មាន​ភាព​រាំង​ស្ងួត។

យ៉ាង​ណា​មិញ ទាក់ទង​នឹង​បញ្ហា​នេះ ភ្នាក់​ងារ​បទប្បញ្ញត្តិទឹករបស់ហ្វីលីពីន បាន​រក​ឃើញ​កង្វះ​ខាត​នៃ​ប្រភព​ទឹក ដែល​តម្រូវ​ឲ្យ​ពួកគេ​​ធ្វើ​ការ​អភិវឌ្ឍ​នូវ​យុទ្ធសាស្ត្រ​ជា​ថ្មី​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន៕

ប្រភព៖ theSundaily   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម