អាកាសធាតុក្ដៅខ្លាំងគួរប្រយ័ត្នខ្លួន! ​សាក​វិធី​ ៣​ នេះ ក្រែង​ជួយ​បញ្ចុះ​កម្ដៅ​​បាន​ខ្លះ

  • 2019-04-28 06:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​ត្រជាក់​អាច​ជួយ​ទប់​ទល់​នឹង​អាកាសធាតុ​ក្ដៅ​​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​ទី​បំផុត ប៉ុន្តែ​ត្រូវ​ចំណាយ​ច្រើន​លើ​ថាមពល​អគ្គិសនី។ ខាង​ក្រោម​នេះ​វិញ គឺ​​ជា​វិធី​ទប់ទល់​នឹង​អាកាស​ធាតុ​ក្ដៅ​ ដែល​​មិន​ចំណាយ​ថវិកា​ច្រើន ហើយ​មាន​ប្រសិទ្ធភាព​ទៀត​ផង ៖

​​​​​​​​១. ​ប្រើ​កន្សែង​សើម

វិធីសាស្ត្រ​ដំបូង​គឺ​ការ​យក​កន្លែង​​ជ្រលក់​ទឹក​ឲ្យ​សើម រួច​យក​វា​ទៅ​ព្យួរ​នៅ​មាត់​បង្អួច​ដែល​​បើក​ចំហ​ ដើម្បី​​បង្កើត​​​នូវ​​ចំហាយ​ខ្យល់​ត្រជាក់​នៅ​ក្នុង​បន្ទប់ ឬ​គេហដ្ឋាន។

២. ​ច្នៃ​​កង្ហារ​ទៅ​ជា​ម៉ាស៊ីន​ត្រជាក់

​ដើម្បី​ឲ្យ​កង្ហារ​បាញ់​ចេញ​ខ្យល់​ត្រជាក់​ដូច​ជា​ម៉ាស៊ីន​ត្រជាក់ អ្នក​គួរ​សាក​ល្បង​យក​ទឹកកក ឬ ​​ដប​ទឹក​ដែល​បង្កក​ក្នុង​ទូ​ទឹកកក ​ដាក់​ចំ​ពី​មុខ​កង្ហារ ដោយ​ត្រូវ​មាន​ឧបករណ៍​សម្រាប់​ទ្រ​ទឹក​ដែល​ស្រក់​ឲ្យ​បាន​ត្រឹម​ត្រូវ។

៣. ​សំលៀកបំពាក់​​គេង​យប់

សម្រាប់​សំលៀកបំពាក់​គេង​យប់​គួរ​ជ្រើស​រើស​ប្រភេទ​សាច់​កាតុង​ដែល​វា​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ល្អ។ រឹត​តែ​ប្រសើរ​ជាង​នេះ​គឺ​​គេង​ដោយ​មិន​បាច់​ស្លៀកពាក់​អ្វី​សោះ។ ការ​គេង​ស្រាត​អាច​ផ្ដល់​ផល​ប្រយោជន៍​ដូច​ជា​ជួយ​បង្កើន​គុណភាព​នៃ​ការ​គេង, បន្ថយ​​សីតុណ្ហភាព​រាង​កាយ ហើយ​អាច​បង្កើត​ទំនុក​ចិត្ត​ថែម​ទៀត​ផង។

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សុខហេង