ព្រឹក​នេះ​ កីឡាករ​ Esports កម្ពុជា​ចេញទៅប្រកួត PUBG នៅចិន​

  • 2019-04-29 03:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អេឡិចត្រូនិក​កម្ពុជា​២​ក្រុម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៩​ ខែ​មេសា​នេះ​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​​ PUBG Mobile Clube Open 2019 តប​តាម​ការ​អញ្ជើញ​របស់​​​ក្រុម​ហ៊ុន​មួយ​ដែល​ជា​អ្នក​រៀប​ចំ។

ក្រុម​កីឡា​អេឡិចត្រូនិក​ The Wolf Of Killer និង​ក្រុម​ Xforce ដែល​ក្រុម​នីមួយ​ៗ​មាន​សមាជិក​៥​នាក់។ ការ​ប្រកួត​នឹង​ធ្វើ​នៅ​ទី​ក្រុង​ Taicang ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ដល់​ថ្ងៃ​ទី​​១១​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ ព័ត៌មាន​លំអិត​ពី​ការ​ប្រកួត​ និង​លទ្ធផល​ នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម