ខុស​យ៉ាងណា​ Ole មិន​បន្ទោស De Gea ព្រោះ​អ្នក​ចាំ​ទី​គេ​ចាំ​តែ​ចាប់​កំហុស​ទេ

  • 2019-04-29 07:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manhcester United លោក Ole Gunnar Solskjaer នៅ​តែ​ឈរ​ខាង​​ David De Gea ទោះ​បី​មាន​ការ​រិះគន់​ចំពោះ​ទម្រង់​លេង​របស់​គេ​មួយ​រយៈ​នេះ​ធ្លាក់​ចុះ។

De Gea បាន​សាង​កំហុស​ចាប់​បាល់​មិន​ជាប់ ផ្ដល់​កាដូ​គ្រាប់​បាល់​ទៅ​ឲ្យ Chelsea​ ក្នុង​កីឡដ្ឋាន Old Trafford ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ប្រជែង Top4 របស់ United កាន់​តែ​​ពិបាក​ដើម្បី​បាន​លេង Champions League នៅ​រដូវ​កាល​ក្រោយ។ អ្នក​ចាត់​ទី​លេខ​មួយ​របស់​អេស្ប៉ាញ​បាន​របូត​គ្រាប់​បាល់​១១​គ្រាប់​ ក្នុង​១១​ប្រកួត​ ក្នុង​នោះ​៥​ប្រកួត​ចុងក្រោយ​របូត​៥​គ្រាប់។

ត្បិត​សាង​កំហុស​ច្រើន​បែប​នេះ​ក្ដី Solskjaer នៅ​តែ​ថា​ឲ្យ​កូន​ចៅ​ដែរ។ សាសួរ​ពី​ការ​ព្រួយបារម្ភ​នៃ​ទម្រង់​លេង​របស់ De Gea អ្នក​ចាត់​ការ​របស់ Man Utd ឆ្លើយ​ថា៖ "ទេ​ខ្ញុំ​មិន​បារម្ភ​អ្វី​ទេ ព្រោះ​ខ្ញុំ​ស្គាល់ David។ ពេល​ដែល​អ្នក​ជា​អ្នក​ចាំ​ទី ឬ​ខ្សែ​ប្រយុទ្ធ​តែងតែ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ហើយ​គ្រប់​ពេល​ដែល​ខូច​ឱកាស​ ច្បាស់​ណាស់​ដឹង​តែ​ចេញ​ក្រហម​មុខ​សារព័ត៌មាន​ហើយ"៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី