ម្ចាស់​ក្លឹប​ Angkor Tiger ​៖ ខ្ញុំ​ចង់​ប្ដូរ វប្បធម៌​នៅ​លីគ​កម្ពុជា ​ឱ្យ​ក្លឹប​គិត​អ្នក​គាំទ្រ​ជា​ធំ ​មុន​ពាន​រង្វាន់

  • 2019-04-30 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Akihiro Kato ​ម្ចាស់​ក្លឹប​បាល់ទាត់ Angkor Tiger ​កំពុង​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ក្លឹប​ដ៏​ល្អ ​ដោយ​តែងតែ​ទៅ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ ​និង​គោរព​អ្នក​គាំទ្រ​ជា​និច្ច។

ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​នេះ ​កំពុង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​លីគ​កំពូល​កម្ពុជា​ហើយ។ ត្រឹម​តែ​២​ប្រកួត​ប៉ុណ្ណោះ ពួកគេ​អាច​ប្រមូល​អ្នក​គាំទ្រ​បាន​ជិត​១​ម៉ឺន​នាក់​ទៅ​ហើយ ​ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ក្រុម​នៅ​លីគ​កំពូល​កម្ពុជា។ ​ខណៈ​ដែល​លទ្ធផល​នៃ​ក្រុម​នេះ​ផ្ទាល់ ​នា​រដូវ​កាល​នេះ​ក៏​បាន​ល្អ​ថែម​ទៀត ​ដោយ​៥​ប្រកួត​មិន​ទាន់​ស្គាល់​បរាជ័យ​នោះ​ទេ។

លោក Akihiro Kato ​ម្ចាស់​ក្លឹប Angkor Tiger ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “ខ្ញុំ​ចង់​ផ្លាស់​ប្ដូរ​វប្បធម៌​នៅ​លីគ​កំពូល​កម្ពុជា។ MCL ​មិន​ផ្តោត​លើ​អ្នក​គាំទ្រ ប៉ុន្តែ​ខ្ញុំ​តែងតែ​គិត​ថា​អ្នក​គាំទ្រ​គឺ​ជា​រឿង​សំខាន់​បំផុត​។ យើង​បង្កើត​ក្លឹប​ឡើង ដើម្បី​អ្នក​គាំទ្រ ​លេង​ដើម្បី​អ្នក​គាំទ្រ។ ក្លឹប​ដែល​មាន​អ្នក​គាំទ្រ​ខ្លាំង ​ពួកគេ​នឹង​ខ្លាំង ​ហើយ​ចុង​ក្រោយ​ពួកគេ​នឹង​លើក​ពាន​មិន​ខាន”៕

រូបភាព៖ CNCC & Angkor Tiger

អត្ថបទ៖ មុន្នីរម្យ