អធិរាជជប៉ុនសម្រេចដាក់រាជ្យលើកដំបូងបង្អស់ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ២០០ឆ្នាំ

  • 2019-04-30 03:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito បាន​សម្រេច​ថា​នឹង​ដាក់​រាជ្យ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​នឹង​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្លាយ​ជា​អធិរាជ​ដំបូង​គេ​បង្អស់​ដែល​ចុះ​ចេញ​ពី​បល្ល័ង្ក​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេលជាង ២០០​ឆ្នាំ។

ស្ថិត​ក្នុង​ព្រះ​ជន្ម ៨៥​ព្រះ​វស្សា ព្រះ​ចៅ​អធិរាជ Akihito ត្រូវ​បាន​ផ្ដល់​ការ​យល់​ព្រម​ពី​ច្បាប់​ក្នុង​ការ​ដាក់​រាជ្យ​ក្រោយ​ពេល​ព្រះ​អង្គ​អះអាង​ថា​សុខភាព​ចុះ​ខ្សោយ និង​វ័យ​កាន់​តែ​ជរា​ទើប​មិន​អាច​បំពេញ​តួនាទី​បាន។ រាជ​បុត្រា​របស់​ព្រះ​អង្គ​ព្រះ​នាម Naruhito នឹង​ត្រូវ​ឡើង​សោយ​រាជ្យ​បន្ដ​ដែល​ជា​ការ​ចាប់​ផ្ដើម​នៃ​សករាជ​ថ្មី។ ព្រះ​ចៅ​អធិរាជ Akihito មាន​បន្ទូល​ថា "នៅ​ពេល​ដែល​សុខភាព​របស់​យើង​ធ្លាក់​ចុះ​ជា​លំដាប់ យើង​បារម្ភ​ថា​នឹង​ពិបាក​បំពេញ​រាជកិច្ច​សំខាន់​ៗ​ដែល​តំណាង​ឲ្យ​ជាតិ​ទាំង​មូល។”

(ព្រះអធិរាជ Akihito ខាងស្ដាំ ជាមួយព្រះបុត្រា Naruhito ខាងឆ្វេង)

យ៉ាង​ណា​មិញ ព្រះ​ចៅ​អធិរាជ​នៅ​ប្រទេស​ជប៉ុន​មិន​មាន​អំណាច​ផ្នែក​នយោបាយ​នោះ​ទេ ប៉ុន្តែ​ដើរ​តួ​នាទី​ជា​និមិត្តសញ្ញា​តំណាង​ជាតិ។ គួរ​ឲ្យ​ដឹង​ដែរ​ថា ការ​ដាក់​រាជ្យ​ចុង​ក្រោយ​បង្អស់ ត្រូវ​បាន​ធ្វើ​ដោយ​ព្រះ​ចៅ​អធិរាជ Kōkaku ដែល​ស្ម័គ្រចិត្ត​ចុះ​ពី​បល្ល័ង្ក​កាល​ពី​ថ្ងៃ​ទី ៧​ខែ​ឧសភាឆ្នាំ ១៨១៧៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន