ចេញ​រាង​ច្បាស់​ចែស​ហើយ​ ទូរសព្ទ​បត់​ Motorola

  • 2019-04-30 03:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​បត់​ Motorola Razr បាន​វិល​ត្រឡប់​មក​វិញ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ម្ដង​នេះ​​បង្ហាញ​មុខ​ជា​​ប្រភេទ​ស្មាតហ្វូន​ហើយ​មាន​អេក្រង់​អាច​បត់​ជា​ពីរ​បាន​ទៀត​ផង។ ពេល​នេះ​រូបរាង​របស់​ Motorola Razr ស៊េរី​ថ្មី​បាន​លេច​ចេញ​ឡើង​កាន់​តែ​ច្បាស់​ តាម​រយៈ​វីដេអូ​លេច​ធ្លាយ​មួយ​លើ​បណ្ដាញ Weibo។

វីដេអូ​ដែល​បាន​លេច​ធ្លាយ​នោះ ត្រូវ​បាន​គេ​លុប​ចោល​ភ្លាមៗ ប៉ុន្តែ​សំណាង​ដែល​វិបសាយ​ Slashleaks ថត​បាន​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ Motorola Razr ចេញ​ពី​វីដេអូ។ តាម​រូបភាព​បាន​បង្ហាញ​ថា Motorola Razr គឺ​មាន​លក្ខណៈ​ខុស​ពី Samsung Galaxy Fold និង Huawei Mate X។

​Motorola Razr ​ថ្មី​នេះ គឺ​មាន​រូបរាង​ដូច​នឹង​ Razr ពី​មុន​ដែរ ប៉ុន្តែ​វា​មាន​អេក្រង់​ទ្រវែង​ដែល​អាច​បត់​ចូល​គ្នា​។ រូបរាង​នេះ​គឺ​ដូច​នឹង​ប៉ាតង់​របស់​ Motorola ដែល​គេ​ប្រទះ​ឃើញ​កាល​ពី​ដើម​ឆ្នាំ​អ៊ីចឹង​ដែរ។

ក្រៅ​ពី​បង្ហាញ​ពី​រូបរាង​ ក៏​មាន​ការ​បង្ហាញ​នូវ​គ្រឿង​មួយ​ចំនួន​របស់​ Motorola Razr ផង​ដែរ​ ដូច​ជា​សម្បក​ការពារ​ ឆ្នាំង​សាក និង​ខ្សែ​ត​មួយ​ចំនួន៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង