ចប់! ទឹក​ល្អាង​​ភ្នំ​ដ៏​ខៀវ​ស្រងាត់​​​មួយ​កន្លែង នៅ​ស្រុក​បាទី ត្រូវ​បាន​អាជ្ញា​បិទ​មិន​ឱ្យ​ងូត​លេង​ដាច់ខាត

  • 2019-04-30 04:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​​ទៅ​ទឹក​ខៀវ​ស្រងាត់ និង​គួរ​ឱ្យ​ចង់​ងូត​លេង​​​ ​​នៅ​​​​ឃុំ​ចំបាប់​ឃុំ​ត្នោត​ ​ស្រុក​បាទី​ ​ខេត្ត​តាកែវ​ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បាទី​​ប្រកាស​បិទ​មិន​ឱ្យ​ចូលលេង​កម្សាន្ត​ទៀត​ឡើយ​​ ដោយ​សារ​តែ​ទឹក​នេះ​មាន​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​។

លោក ភួន ឈីម អភិបាល​ស្រុក​បាទី ​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មេសា ម្សិលមិញ​ បាន​ចុះ​ពិនិត្យ​មើល​ទឹក​ល្អាង​ភ្នំ​ចំបាប់​នៅ​ការដ្ឋាន ដែល​ផ្ទុក​ដោយ​សារធាតុ​រំសេវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នក​មក​លេង​ទីនេះ ។ ក្នុង​នោះ​ចូលរួម​មាន​ពី​លោក​អភិបាល​រង​ស្រុក លោក​អធិការ​រង​នគរបាល​ស្រុក លោក​ប្រធាន​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក ការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម ការិយាល័យ​ធនធាន​ទឹក ការិយាល័យ​បរិស្ថាន ការិយាល័យ​ទេសចរណ៍​​ លោក​មេឃុំ នាយ​ប៉ុស្តិ៍​រដ្ឋបាល មេភូមិ​ផង​ដែរ ដើម្បី​ផ្ដល់​ជា​ការ​​បញ្ជាក់ និង​ដំណឹង​ដល់​ប្រជាពលរដ្ឋ​មិន​ឱ្យ​មក​ងូតទឹក​លេង​នៅ​ទី​នេះ​ទៀត​។

កាល​ពី​ពេល​ថ្មីៗ​ កន្លង​មកនេះ មាន​មនុស្ស​ម្នា​ជិត​​ឆ្ងាយ​បាន​ទៅ​ងូតទឹក​​លេង​កម្សាន្ត​នៅ​តំបន់​ខាង​លើ​​យ៉ាង​ច្រើន​កុះ​ករ​ ដែល​​ករណី​ដូច​គ្នា​នេះ​ធ្វើ​ឱ្យ​គេ​​នៅ​ចាំ​បា​ន​​នៅ​តំបន់​ភ្នំ​ខ្លែង​ពណ៌​ស្ថិត​​​ក្នុង​ខេត្ត​បន្ទាយ​ជ័យ​ក៏​មាន​ទឹក​ពណ៌ខៀវ​ស្រងាត់ និង​ធ្វើ​ឱ្យ​មនុស្ស​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​​ដែរ តែ​ត្រូវ​បាន​អាជ្ញាធរ​ហាម​​ឃាត់​ ដោយ​សា​រ​ទឹក​មាន​សារធាតុ​គីមី​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​បើ​សិន​ទៅ​ងូត​លេង៕

រូបថត៖ រដ្ឋបាល​ស្រុកបាទី

អត្ថបទ៖ សុផល

អត្ថបទពេញនិយម