ក្រ​សួង​ហាម​ប្រើ​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស​ប្រ​ភេទ​នេះ ប្រ​យ័ត្ន​ស្លាប់​ដោយ​គាំងបេះដូង​

  • 2019-04-30 09:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងសុខាភិបាល​ឲ្យ​ដឹងថា​យ៉ាង​ហោច​ណាស់មាន​ម្ចាស់បណ្ដាញសង្គម​​ហ្វេស​ប៊ុក​ចំនួន១២​កំពុង​ផ្សព្វ​ផ្សាយ​លក់​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស​ Supper XO ​គ្មាន​ចុះបញ្ជិការ​ត្រឹម​ត្រូវ និង​​​ថា​ឱសថ​នេះ​ធ្វើឲ្យ​ប៉ះពាល់​សុខ​ភាព។

សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៩ និង​ត្រូវ​ផ្សព្វ​ផ្សាយ​​លើ​ហ្វេស​ប៊ុកក្រ​សួង​សុខាភិបាលនៅ​ថ្ងៃនេះ ក្រ​សួង​ថា​បណ្ដាញ​សង្គម​ចំនួន​១២​កំពុង​ផ្សព្វ​ផ្សាយ​លក់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរសSupper XO។ ឱសថ​នេះ​ក្រ​សួងថា​មួយ​បន្ទះ​មាន​ចំនួន​១០​គ្រាប់​ផលិត​នៅ​ប្រ​ទេស​ថៃ តែមិនមាន​ដាក់​ទីតាំងច្បាស់​លាស់​ និង​គ្មាន​ក្រុម​ហ៊ុន​ផលិត​ច្បាស់​លាស់ គ្មាន​ចុះបញ្ជិការ និងគ្មាន​ការ​អនុញ្ញាត​ផ្សព្វ​ផ្សាយ​​ពីក្រ​សួងឡើង។

ប្រភព​ដដែល​បន្តថា​ការ​ផ្សព្វ​ផ្សាយ​ពី​ឱសថនេះ​គឺហួសពីការ​ពិត គ្មាន​មូល​ដ្ឋាន​វិទ្យាស្រ្ត។ ក្រ​សួង​ថា​​ដើម្បី​ជៀសវាង​ការខាតបង់ថវិការ ប៉ះពាល់​សុខភាព​ ឬឈានដល់​ការ​បាត់​បង់ជីវិត​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង ក្រ​សួង​ស្នើ​ឲ្យ​ប្រ​ជា​ពល​កុំប្រើ​ឱសថ​ប្រ​ភេទនេះ។

ក្នុង​ករណី​ប្រ​ជា​ពល​រដ្ឋ​ឃើញ​អ្នក​ចែកចាយ ឬលក់​ឱស​ថប្រភេទនេះសូមរាយការណ៍​មក​កាន់​ក្រ​សួង៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម