Justin Bieber ធ្វើ​រឿង​មួយ​ដាក់ Lisa ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង

  • 2019-05-02 01:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​កូរ៉េ​ BLACKPINK កំពុង​វាយ​លុក​ទីផ្សារ​លោក​ខាង​លិច​យ៉ាង​ចាស់​ដៃ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ និង​ការ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ចម្រៀង​ Coachella ដែល​ជា​កម្មវិធី​​ធំ​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក។ ការ​បង្ហាញ​មុខ​របស់​ BLACKPINK ធ្វើ​​ឲ្យ​តារា​ហូលីវូដ​​ល្បីៗ​ជា​ច្រើន​ចាប់​ផ្ដើម​ក្លាយ​ជា​អ្នក​គាំទ្រ​របស់​​ក្រុម​ចម្រៀង​​ចម្រុះ​ជាតិ​សាសន៍​មួយ​នេះ។

អ្នក​គាំទ្រ​ល្បីៗ​របស់​​ក្រុម​ចម្រៀង​ផលិតកម្ម YG មួយ​នេះ មាន​ដូច​ជា​​តារា​ចម្រៀង​ Dua Lipa, Jaden Smith, Khalid និង James Corden ​ដែល​ជា​ពិធីករ​​​ទូរទស្សន៍​ល្បី​មួយ​រូប ​ជា​ដើម។ កាន់​តែ​ពិសេស​នោះ​គឺ​សូម្បី​តែ Justin Bieber ក៏​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​នេះ​ដែរ ដោយ​​មុន​នេះ​គេ​ប្រទះ​ឃើញ​ម្ចាស់​បទ "Sorry” បាន​ចុច​ Follow គណនី​ Instagram របស់​ Lisa ថែម​ទៀត​ផង។

មុន​ការ​ចុច​ Follow នេះ Justin Bieber ក៏​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ ដែល​មាន​មុខ​ Lisa នៅ​ក្នុង​នោះ​ ដោយ​​នាង​បាន​ឈរ​ជិត​ Jaden Smith ដែល​ជា​មិត្ត​ល្អ​របស់​ Justin Bieber ផ្ទាល់៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង