សំអាង​លើ​ហេតុផល​មួយ Messi ប្រាប់ Barca កុំ​ទាន់​សប្បាយ​អរ​ព្រោះ​មាន​ការងារ​ត្រូវ​ធ្វើ​ទៀត

  • 2019-05-02 02:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​លើក​ឡើង​ថា Barcelona នៅ​មាន​ការងារ​ធ្វើ​ទៀត​លើ​ទឹក​ដី Anfield ត្បិត​ជើង​ទីមួយ​​ក្នុង​ផ្ទះ​ខ្លួន​ឯង​យក​ឈ្នះ ៣-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ។

ជើង​ខ្លាំង​របស់​អាហ្សង់ទីន​​ជា​អ្នក​រក​បាន​គ្រាប់​ទី​៣ ដែល​ជា​ការ​ទាត់ Free-kick ចំណាយ​៣២​ម៉ែត្រ ខណៈ​គ្រាប់​ទី២​ក៏​ជា​រូប​គេ​អ្នក​រក​បាន ហើយ​គ្រាប់​បើក​ឆាក​ធ្វើ​បាន​ពី Luis Suarez។ រឿង​អព្ភូតហេតុ​​​អាច​នឹង​កើត​ល​ឡើង​ពី​សំណាក់ Liverpool ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ថ្មី​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

ទោះ​បី​ Barca ឈ្នះ​ច្រើន​គ្រាប់​បែប​នេះ​ក្ដី តែ Messi បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា៖ "ពួក​យើង​វិះ​នឹង​រក​បាន​គ្រាប់​ទី​៤​​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ។ ៣-០ គឺ​ជា​លទ្ធផល​ល្អ​មួយ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់លាស់​ទេ ព្រោះ​​ពួក​យើង​ត្រូវ​ត្រលប់​ទៅ​លេង​នៅ​កីឡដ្ឋាន​​ដ៏​អស្ចារ្យ​មួយ ដែល​មាន​អ្នក​គាំទ្រ​​ដ៏​ខ្លាំងក្លា​​នៅ​គាំទ្រ​ពី​ក្រោយ​ក្រុម​របស់​ពួក​គេ"។

​ការ​ប្រកួត​ជើង​ទី​ពីរ​សម្រាប់​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ៧ ខែ ឧសភា ក្នុង​កីឡដ្ឋាន Anfield ប្រទេស​អង់គ្លេស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម